Trending now

អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់អះអាងថាគោរពតាមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក

08:42 | 22/05/2020

មេដឹកនាំតាលីបង់លោក Haibatullah Akhundzada បានអះអាងថាកងកម្លាំងនេះគោរពតាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាមេរិកទោះបីជារងការចោទប្រកាន់ថាបានធ្វើការវាយប្រហាររាប់ពាន់ករណីនៅប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាកាលពីខែកុម្ភៈមកក៏ដោយ។

ក្រុមខ្មាន់កាំភ្លើងតាលីបង់នៅតំបន់ Bakwah ខេត្ត Farah ប្រទេសអាហ្វហ្គានីស្ថាន (រូបថតៈ AFP / TTXVN)

នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ២០ ខែឧសភា លោក Akhundzada បានលើកច្បាស់ថា កម្លាំងនេះបានគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក និងបានដាស់តឿនទីក្រុងវ៉ាស៊ីនតោន«កុំខកខាននូវឱកាស» ដែលកិច្ចព្រមព្រៀងនេះបាននាំមកដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅប្រទេសអាហ្វហ្គានីស្ថាន។

ចំណែកឯបេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាប្រទេសអាហ្វហ្គានីស្ថានវិញ លោក Zalmay Khalilzad បានឲ្យដឹងថាលោកបានទទួលការសន្យាដែលស្រដៀងនឹងកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាន នៅពេលដែលលោកបានជួបជាមួយប្រធានក្រុមអ្នកចរចាតាលីបង់ គឺលោក Mullar Baradar នៅប្រទេសកាតា។ លោកក៏បានគូរបញ្ជាក់ថាគប្បី បញ្ចប់អំពើហឹង្សារវាងភាគីពាក់ព័ន្ធដើម្បីចៀសវាងពីការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនិងបញ្ចប់ជម្លោះប្រដាប់អាវុធផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់