Trending now

អាស៊ានរក្សាសាមគ្គីភាពនិងការប្តេជ្ញាចិត្តដើម្បីរួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតនិងក្នុងតំបន់

10:40 | 20/01/2021

នាថ្ងៃទី ១៩ មករា អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung និងគណៈប្រតិភូអ្នកការទូតវៀតណាមបានចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន(SOM អាស៊ាន) តាមប្រព័ន្ធវីដេអូ។ នេះជាសកម្មភាពអាស៊ានលើកដំបូងនៅឆ្នាំ ២០២១ ដែលប្រទេសព្រុយណេទទួលរៀបចំ។

អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung (រូបថត៖ ក្រសួងការបរទេស)

កិច្ចប្រជុំនេះ មានភារកិច្ចត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចង្អៀត (AMMR) ដែលនឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២១ ខែមករា។ នៅឯកិច្ចប្រជុំ ប្រតិភូបន្តលើកកម្ពស់នូវពហុភាគីនិយមនិងអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីធានាសន្តិភាព សន្តិសុខ សុវត្ថិភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក។ បណ្តាប្រទេសនានាជឿជាក់ថា ស្ថានភាពសមុទ្រខាងកើតនៅតែបន្តវិវឌ្ឍន៍ប្រកបដោយភាពស្មុគស្មាញ ដែលទាមទារឱ្យអាស៊ានរក្សាសាមគ្គីភាព ឯកភាពនិងការប្តេជ្ញាចិត្ត ដើម្បីរួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត និងនៅក្នុងតំបន់ទាំងមូល។ ទន្ទឹមជាមួយគ្នានោះ ភាគីនានាគួរតែបន្តអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការអនុវត្តកិច្ចចរចាឡើងវិញ ដើម្បីបង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាពនិងសុពលភាព សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សាសាមគ្គីភាព ឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ជាពិសេស អាស៊ានគួរតែបន្តជាកម្លាំងស្នូល ដើម្បីចូលរួមវិភាគទានយ៉ាងវិជ្ជមានដល់សន្តិភាពនិងស្ថិរភាពប្រកបដោយចីរភាពនៃតំបន់និងពិភពលោក៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ