Trending now

អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការជាមួយន័រវែសលើវិស័យពាណិជ្ជកម្មនិងអភិវឌ្ឍន៍សហគ្រាស

21:27 | 07/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - អាស៊ានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងសង្កត់ធ្ងន់លើការបង្កើនកិច្ចសហប្រតិបត្តិការជាមួយន័រវែសក្នុងវិស័យនានាដូចជាពាណិជ្ជកម្មនិងការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច តូចបំផុតនិងមធ្យមផងដែរ។

តំណាងដែលចូលរួមក្នុងកិច្ចប្រជុំ (ប្រភព៖ ក្រុមបេសកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន)

កិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន - ន័រវែស (AN-JSCC) បានប្រព្រឹត្តទៅនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ៦ ខែឧសភា។ ឯកអគ្គរដ្ឋទូតវៀតណាម​ លោក Tran Duc Binh ប្រធានក្រុមបេសកម្មតំណាងអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិប្រចាំនៅអាស៊ានបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នៅឯកិច្ចប្រជុំ មន្ត្រីអាស៊ាននិងន័រវែសបានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៃភាគីនីមួយៗ និងពិនិត្យឡើងវិញ នូវកិច្ច សហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃភាពជាដៃគូសន្ទនា អាស៊ាន - ន័រវែសនាពេលកន្លងទៅ ជាពិសេស គឺស្ថានភាពអនុវត្តផែនការផ្តល់អាទិភាពសម្រាប់ភាពជាដៃគូសន្ទនាអាស៊ាន - ន័រវែស។

រហូតមកដល់ពេលនេះ មានផែនការសកម្មភាពចំនួន ៧ ក្នុងចំណោមសកម្មភាពទាំង ៩ ត្រូវបានអនុវត្ត តាមរយៈ គម្រោងនិងសកម្មភាពចំនួន ១៧ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃផែនការអាទិភាព ក្នុងនោះ ន័រវ៉េបានផ្តល់ចំនួន ៦៥៩.៨២០ ដុល្លារអាមេរិក ចំពោះគម្រោងចំនួន ៨ សម្រាប់ឆ្នាំ ២០១៨។

ទិដ្ឋភាពនៃកិច្ចប្រជុំ (ប្រភព៖ ក្រុមបេសកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន)

គម្រោងទាំងអស់បានពាក់ព័ន្ធទៅនឹងវិស័យជាច្រើន ដែលបាននិងកំពុងអនុវត្តន៍ ដើម្បីនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជននៅក្នុងតំបន់។ មុខសញ្ញាដែលគម្រោងផ្តោតលើគឺភាគច្រើនជួយដល់ប្រជាជន ជាពិសេសស្ត្រី ដូចជាការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងដំណើរការសន្តិភាពនិងស្ត្រីនិងកុមារនៅក្នុងស្ថានភាពជម្លោះក្នុងតំបន់អាស៊ានជាដើម។

មន្ត្រីអាស៊ាននិងមន្ដ្រីន័រវេស្សរីករាយដោយបានទទួលស្គាល់នូវលទ្ធផលវិជ្ជមានពីកិច្ចសហប្រតិបត្តិការនាពេលកន្លងទៅ។ ន័រវែសបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ានហើយបានបន្តគាំទ្រអាស៊ានក្នុងការកសាង សហ គមន៍អាស៊ាននិងអនុវត្តទស្សនៈវិស័យអាស៊ាន ២០២៥ បង្រួញគម្លាតក្នុងការអភិវឌ្ឍនិងអនុវត្តគោលគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) រួមទាំងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងបណ្តាវិស័យដែលភាគីទាំងពីរមានការ យកចិត្តទុកដាក់ដូចគ្នានិងមានផលប្រយោជន៍ដូចគ្នាផងដែរ។

រីឯខ្លួនវិញ អាស៊ានបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាមួយន័រវែសក្នុងវិស័យនានាដូចជាពាណិជ្ជកម្មនិងការអភិវឌ្ឍសហគ្រាសខ្នាត តូចបំផុតនិងមធ្យម។ ទន្ទឹមជាមួយគ្នានោះ តភ្ជាប់និងអនុវត្តគំនិតផ្តួចផ្តើមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាននិងសន្តិសុខថាមពលជាដើម៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស