Trending now

អាស៊ាននិងចិនអបអរសាទរខួបលើកទី១៥នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

09:48 | 13/07/2018 (យោងតាម vietnamplus.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ពិធីអបអរសាទរខួបលើកទី១៥នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនដែលបានប្រារព្ធនាថ្ងៃទី១២កក្កដានៅទីស្នាក់ការលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានី Jakarta ប្រទេសឥណ្ឌូនេស៊ី។

តំណាងចូលរួមក្នុងពិធីថតរូបអនុស្សវរីយ៍ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានឲ្យដឹងថា ឆ្លងកាត់រយៈពេល១៥ឆ្នាំ ក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមកនោះ អាស៊ាននិងចិនមានទំនាក់ទំនងយ៉ាងស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យ ទាំងនយោ បាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌។ ប្រទេសចិនឥឡូវនេះជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានហើយកំពុងគាំទ្រយ៉ាងសកម្មដល់អាស៊ានដើម្បីអភិវឌ្ឍទីក្រុងឆ្លាត។

ក្នុងឱកាសនោះ ការតាំងពិព័រណ៍រូបថតមួយបានប្រារព្ធឡើងសំដៅអបអរសាទរខួបលើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិន ដោយប្រធានបទ "ជីវិតសុខដុមរមនា" ។ ការតាំងពិព័រណ៍នេះបាននាំមកជូនទស្សនិកជននូវរូបភាពជាក់ស្តែង រស់រវើក អំពីទឹកដីនិងមនុស្សចិន រួមទាំងប្រ ទេសជាសមាជិកអាស៊ានដោយគោលបំណងចង់ឲ្យទំនាក់ទំនងនេះកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនាពេលអនាគត។

ចិនជាប្រទេសដើមដំបូងដែលបានចុះហត្ថលេខាលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន។ ឆ្លងកាត់អស់រយៈពេល១៥ ឆ្នាំ មក ភាគីទាំងពីរបានបង្កើតនូវភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ទាំងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងជួបប្រាស្រ័យប្រជាជនផងដែរ៕

(យោងតាម vietnamplus.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម vietnamplus.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម