Trending now

អាស៊ាននិងចិនបន្តសម្រេចបាននូវវឌ្ឍនភាពយ៉ាងទូលំទូលាយ

11:51 | 11/04/2019 (សំណាង)

យុគសម័យ - នៅក្នុងកិច្ចប្រជុំនេះ អាស៊ាននិងចិនបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអាស៊ាននិងចិន ដើម្បីបន្តសម្រេចបាននូវវឌ្ឍន៍ភាពយ៉ាងទូលំទូលាយនៅគ្រប់វិស័យ។

កិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការសហប្រតិបត្តិការរួម អាស៊ាន - ចិន (ACJCC) បានប្រព្រឹត្តទៅនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី ៩ ខែមេសា ដើម្បីពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន - ចិនក្នុងរយៈពេលកន្លងមក និងកំណត់ទិសដៅនិងវិធានការនានាដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងនាពេលអនាគត។ លោក Tran Duc Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនេះ អាស៊ាននិងចិនបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអាស៊ាននិងចិន ដើម្បីបន្តសម្រេចបាននូវវឌ្ឍន៍ភាពយ៉ាងទូលំទូលាយនៅគ្រប់វិស័យ។ គិតដល់ឆ្នាំ ២០១៧ តម្លៃពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាននិងចិនបានកើនឡើងដល់ ៤៣៦,៨ ពាន់លានដុល្លារអាមេរិក ស្រូបយក១៧,១% នៃទំហំពាណិជ្ជកម្មទំនិញសរុបរបស់អាស៊ាន។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីចិនចូលមកអាស៊ានឡើងដល់ ១១,៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ ស្រូបយក ៨,២% នៃទុន FDI សរុបរបស់អាស៊ាន។

បណ្តាឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន និងចិនក្នុងកិច្ចប្រជុំ

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ក្នុងឱកាសរំលឹកខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិន (នៅប្រទេសសិង្ហបុរីនាខែវិច្ឆិកាឆ្នាំ ២០១៦) ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាពលើចក្ខុវិស័យនៃដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិនឆ្នាំ២០៣០។ នេះគឺជាផែនការរយៈពេលមធ្យមនិងរយៈពេលវែងដំបូង រវាងអាស៊ាននិងចិន សំដៅកំណត់ទិសដៅអភិវឌ្ឍន៍ភាពជាដៃគូនិងសហប្រតិបត្តិការពហុភាគីនាពេលអនាគត។

ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅក្នុងក្របខ័ណ្ឌនៃមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន - ចិន (ACCF) គឺកំពុងមានគម្រោងចំនួន ៥៨ ត្រូវបាននិង កំពុងអនុវត្តន៍និងពិចារណា ដើម្បីអនុវត្តនាពេលអនាគត។ អាស៊ាននិងចិនបន្តបង្ហាញនូវការប្តេជ្ញារបស់ខ្លួនក្នុងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាស DOC ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍ សេរីភាពក្នុងការធ្វើពាណិជ្ជកម្មនៅសមុទ្រខាងកើត។

ស្តីពីទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានយល់ព្រមអនុវត្តយ៉ាងសកម្ម នូវការសម្រេចចិត្តនិងលទ្ធផលទទួលបានពីកិច្ចប្រជុំកំពូលអាស៊ាន - ចិនលើកទី ២១ នៅប្រទេសសិង្ហបុរីនាខែវិច្ឆិកាឆ្នាំ ២០១៨ ដែលបានឯកភាពជំរុញរាល់សកម្មភាពដែលមិនទាន់អនុវត្ត ក្នុងអំឡុងពេលដែលនៅសល់នៃផែនការសកម្មភាព។ ទន្ទឹមជាមួយគ្នានោះ ជំរុញការអនុវត្តឆ្នាំផ្លាស់ប្តូរសារព័ត៌មានអាស៊ាន-ចិន ២០១៩ ក្នុងនោះ មានសកម្មភាពនៃការប្រាស្រ័យទាក់ទងជាច្រើននឹងត្រូវបានធ្វើឡើងនៅក្នុងទីក្រុងហ្សាកាតា ជាពិសេសគឺការអនុវត្តផែនការការងារនិងគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី ៣ ផងដែរ៕

(សំណាង)

(សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន