Trending now

អាស៊ាន ២០២០៖ រុស្ស៊ីគាំទ្រ “សេចក្តីប្រកាសទីក្រុងហាណូយ”

11:39 | 16/11/2020

លោកប្រធានាធិបតី Putin បានបញ្ជាក់ថា៖ “ខ្ញុំយល់ស្របនឹងគំនិតគន្លឹះដែលមានចែងនៅក្នុង “សេចក្តីប្រកាសទីក្រុងហាណូយ” គឺប្រទេសនានាត្រូវការកិច្ចសហប្រតិបត្តិការប្រកបដោយសុខដុមរមនា ដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN)

អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅទីក្រុងមូស្គូបានរាយការណ៍ ថា អញ្ជើញថ្លែងនៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី ១៥ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ EAS នៅក្នុងបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងសម្តែង នូវការគាំទ្រចំពោះខ្លឹមសារសំខាន់ នៃ “សេចក្តីប្រកាសទីក្រុងហាណូយ”។

យោងតាមមេដឹកនាំរុស្ស៊ីរូបនេះ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានបង្ហាញថា នេះគឺជាវេទិកាដ៏មានកិត្យានុភាពមួយសម្រាប់ពិភាក្សាអំពីបញ្ហាបន្ទាន់ដែលទាក់ទងដោយផ្ទាល់ ជាមួយតំបន់អាស៊ី - ប៉ាស៊ីហ្វិកទាំងមូល ក៏ដូចជា ជាកន្លែងសម្រាប់ស្វែងរកដំណោះស្រាយចំពោះបញ្ហាអន្តរ ជាតិដែលជាបញ្ហាប្រឈមមុខយ៉ាងខ្លាំងបំផុត។ លោកប្រធានាធិបតី Putin បានបញ្ជាក់ ថា៖ “ខ្ញុំយល់ស្របនឹងគំនិតគន្លឹះដែលមានចែងនៅក្នុង “សេចក្តីប្រកាសទីក្រុងហាណូយ” នោះ គឺប្រទេសនានាត្រូវការកិច្ចសហប្រតិបត្តិការប្រកបដោយសុខដុមរមនា ដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

ទន្ទឹមជាមួយគ្នានោះ ការណ៍ដែលសំខាន់បំផុតគឺត្រូវធ្វើសកម្មភាពដោយឈរលើគោលការណ៍គោរពច្បាប់អន្តរជាតិ ដោយគិតពីផលប្រយោជន៍របស់គ្នាទៅវិញទៅមកនិងធានានូវសន្តិសុខស្មើភាពនិងគ្មានការបែងចែក”។ លោកប្រធានាធិបតី Putin មានប្រសាសន៍ថា អនាគតនៃតំបន់អាស៊ី - ប៉ាស៊ីហ្វិកពឹងផ្អែកលើសាមគ្គីភាពរបស់ប្រទេសនានាចំពោះមុខរាល់បញ្ហាប្រឈមនិងការគំរាមកំហែងនានាដែលកំពុងកើតឡើង ហើយរុស្ស៊ីត្រៀមជាស្រេច ចូលរួមវិភាគទានដល់ការងាររួមទាំងនោះ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់