Trending now

អាម៉េរិកសន្យាការពារហ្វីលីពីនជាថ្មីក្នុងករណីមានជម្លោះនៅសមុទ្រខាងកើត

16:21 | 23/11/2020 (សរុបដោយវិច្ឆិកា)

រដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំ បានផ្តល់កាំជ្រួចបញ្ជានាំផ្លូវវាយប្រហារចំៗ និងសព្វាវុធដទៃទៀតដើម្បីជួយហ្វីលីពីនប្រយុទ្ធនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ហើយបានសន្យាជាថ្មីថានឹងការពារសម្ពន្ធមិត្តរបស់ខ្លួនមួយនេះ បើសិនជារងការវាយប្រហារនៅក្នុងជម្លោះនៅសមុទ្រខាងកើត។

អាម៉េរិកសន្យាការពារហ្វីលីពីនជាថ្មីក្នុងករណីមានជម្លោះនៅសមុទ្រខាងកើត

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោក រ៉ូ​ប៊ឺត អូ​ប្រាយ​អ៊ឹន បាន​តំណាងអោយ​លោក​ត្រាំ ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​វិច្ឆិកា​នៅ​ក្រសួងការបរទេស​ក្នុង​ទីក្រុង​ម៉ានីល​របស់​ហ្វីលីពីន ។​នៅ​ទីនោះ​លោក បាន​​ប្រកាស​ប្រគល់​កាំជ្រួច​និង​គ្រាប់បែក​ដល់​យោធា​ហ្វីលីពីន​។​

​រំលឹកថា ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត កាលពី​ខែ​មេសា លោក​ត្រាំ​បាន​សន្យា​ផ្តល់​កាំជ្រួច​តំលៃ​១៨​លាន​ដុល្លារ​។​

​លោក​អូ​ប្រាយ​អ៊ឹន​ក៏​បាន​សម្តែង​ការ​ចូលរួមរំលែក​ទុក្ខសោក​ជាមួយ​ហ្វីលីពីន​ចំពោះ​ការ​ដែល​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​បំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់ និង​បាន​បង្ហាញ​ការជួយ​របស់​​អាម៉េរិក​ក្នុង​ការប្រយុទ្ធ​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅ​ហ្វីលីពីន​។​

​ក្នុងការ​ថ្លែង​ពេល​ប្រគល់​កាំជ្រួច​អាម៉េរិក​នៅ​ក្រុង​ម៉ានីល លោក​អូ​ប្រាយ​អ៊​ន បាន​និយាយ​ដល់​តួនាទី​របស់​រដ្ឋាភិបាល​លោក​ត្រាំ​នៅក្នុង​ការជួយ​កំចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​មជ្ឈិមបូព៌ា និង​ការសម្លាប់​មេ​ដឹក​​នាំ​របស់​ក្រុម​នេះ​កាលពី​ឆ្នាំ​មុន​នៅ​ស៊ី​រី ព្រមទាំង​បាន​ធ្វើ​ការសន្យា​ជា​ថ្មី​ថា​នឹង​បន្ត​ជួយ​កំចាត់​ពួក​សកម្មប្រយុទ្ធ​ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ហ្វីលីពីន​ខាងត្បូង​។​

​លោក​ក៏​សង្ឃឹម​ចំ​ថា​នឹង​បន្ត​កិច្ច​ព្រមព្រៀង​សន្តិសុខ​សំខាន់​មួយ ដែល​អនុញ្ញាត​អោយ​កង​កម្លាំង​អាម៉េរិក ហ្វឹកហាត់​នៅក្នុង​សមយុទ្ធ​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំៗ នៅ​ហ្វីលីពីន ហើយ​ថា អាម៉េរិក​ឈរ​នៅ​ជាមួយ​​ហ្វីលីពីន នៅក្នុង​កិច្ចខិតខំ​ការពារ​សិទ្ធិ​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​សមុទ្រ​ខាងកើត​។​

​កាលពី​ខែ​មុន​ហ្វីលីពីន​បាន​ប្រកា​ថា​ខ្លួន​នឹង​បន្ត​ធ្វើ​អាជីវកម្ម​ប្រេង​និង​ឧស្ម័ន​នៅក្នុង​ឬ​ក្បែរ​តំបន់​Reed Bank​នៅ​ឯនាយ​ឆ្នេរ​ខាងលិច​របស់ខ្លួន តែ​តំបន់​នេះ​ក៏​ត្រូវ​ចិន​អះអាង​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែរ​។​

​លោក​អូ​ប្រាយ​អ៊​ន បាន​និយាយថា​« វា​ជា​របស់​ប្រជាជន​ហ្វីលីពីន​។​វា​មិន​ជា​របស់​ប្រទេស​ណា​ផ្សេង ដោយសារ​តែ​គេ​ធំ​ជាង​ហ្វីលីពីន ហើយ​ចេះតែ​អាច​ទាញយក​ប្រភព​ធនធាន​របស់​ប្រជាជន​ហ្វីលីពីន​នោះទេ​។​​វា​ជា​កំហុស​»​។​

​លោក​បាន​បន្ទរ​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាម៉េរិក​ជា​ថ្មី​ដែល​ថា «​ការវាយប្រហារ​ប្រដាប់​អាវុធ​ណា​មួយ​លើ​កងកម្លាំង​ហ្វីលីពីន ឬ​លើ​នាវា​សាធារណៈ​នៅ​សមុទ្រ​ចិន​ខាងត្បូង នឹង​នាំអោយ​​យើង​បំពេញ​កាតព្វកិច្ច​ការពា​រ​គ្នា​ទៅវិញទៅមក​របស់​យើង​»​។​

​សូមបញ្ជាក់​ថា សម្ពន្ធមិត្ត​ទាំងពីរ​នេះ​មាន​សន្ធិសញ្ញា​ការពារ​គ្នា​ចំណាស់​៦៩​ឆ្នាំ​មួយ​៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ