Trending now

អាមេរិករំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងការវាយប្រហារ ភេរវកម្មនាថ្ងៃទី ១១ កញ្ញា

22:40 | 12/09/2018

អស់រយៈពេល ១៧ ឆ្នាំ ក្រោយពីការវាយប្រហារភេរវកម្មនៅអាមេរិក ដែលធ្វើឲ្យមនុស្សជិត ៣០០០ នាក់ស្លាប់នោះ នាព្រឹកថ្ងៃទី ១១ កញ្ញា ប្រជាជនអាមេរិកបានប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករនៅទីកន្លែងជាច្រើន ដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះស្លូតត្រង់ទាំងនេះ។

ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកជំទាវ Melania Trump

ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកជំទាវ Melania Trump បានទៅកាន់វាលស្រែនៅទីរួមស្រុក Shanksville រដ្ឋ Pennsylvania ដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធ ដែលបានរៀបចំឡើងនៅទីកន្លែងយន្តហោះលេខសម្គាល់ 93 ត្រូវធ្លាក់ចុះ។

នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងញូវយ៉កនិងមន្ទីរបញ្ចកោណកា ទីស្នាក់ការក្រសួងការពារជាតិសហរដ្ឋ អាមេ រិក ក៏បានប្រព្រឹត្តិទៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលត្រូវស្លាប់នៅក្នុងការវាយប្រហារភេរវកម្មនាថ្ងៃដដែល។

ករិយាល័យជួញដូរមូលបត្រ ញូវយ៉កក៏បានរំលឹកវិញ្ញាណក្ខ័ន្ធ ជូនរងគ្រោះទាំងនេះ នាវេលាម៉ោង ៩ និង ២០ នាទី ខណៈដែលមន្ទីពន្លត់អគ្គីភ័យទីក្រុងក៏បានទទួលសាច់ញាតិជនរងគ្រោះមករំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស