Trending now

អាមេរិកពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយឥណ្ឌា

11:27 | 24/06/2019 (ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - រដ្ឋមន្ត្រីការបរទេសអាមេរិកឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយឥណ្ឌាក្នុងអំឡុងពេលធ្វើដំណើរទៅក្រុង New Dehli នៅសប្តាហ៍ក្រោយបើទោះបីជាភាពតានតឹងពាណិជ្ជកម្មកាន់តែកើនឡើងរវាងប្រទេសទាំងពីរក្នុងពេលកន្លងមក។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយឥណ្ឌាក្នុងអំឡុងពេលធ្វើដំណើរទៅក្រុង New Dehli នៅសប្តាហ៍ក្រោយបើទោះបីជាភាពតានតឹងពាណិជ្ជកម្មកាន់តែកើនឡើងរវាងប្រទេសទាំងពីរក្នុងពេលកន្លងមក។

លោក Pompeo នឹងមកដល់ក្រុងញូវដេលីនៅថ្ងៃទី ២៥ ខែមិថុនា ដើម្បីចូលរួមក្នុងការពិភាក្សាដើម្បីបង្កើតមូលដ្ឋានសម្រាប់កិច្ចប្រជុំនៅចុងសប្តាហ៍ក្រោយរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅខាងក្រៅកិច្ចប្រជុំកំពូលនៃប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក(G២០) បានប្រព្រឹតទៅនៅថ្ងៃទី ២៨ ដល់ ២៩ ខែមិថុនានៅក្នុងប្រទេសជប៉ុន។

ប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិកបច្ចុប្បន្នមានការខ្វែងគំនិតគ្នាលើបញ្ហាពន្ធគយដោយឥណ្ឌាបានដាក់លើឧបករណ៍វេជ្ជសាស្ត្រនាំចូលដែលភាគច្រើនមកពីសហរដ្ឋអាមេរិកក៏ដូចជាការដាក់បទប្បញ្ញត្តិអំពីពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់អាជីវកម្មអាមេរិកធំៗរបស់អាមេរិកដូចជា Amazon និង Walmart ។

ទន្ទឹមនឹងនេះដែរប្រទេសឥណ្ឌាក៏កំពុងប្រឈមនឹងលទ្ធភាពដែលសហរដ្ឋអាមេរិករឹតបន្តឹងការផ្តល់ទិដ្ឋាការការងារដល់អ្នកជំនាញឥណ្ឌាដើម្បីឆ្លើយតបទៅនឹងបទបញ្ជារបស់ New Dehli អំពីការផ្ទុកទិន្នន័យក្នុងស្រុកសម្រាប់សហគ្រាសធំៗរបស់ប្រទេសខាងក្រៅ។ ទោះបីជាក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២០ ខែមិថុនាបាននិយាយថាពួកគេមិនមានផែនការបែបនេះ។

កាលពីមុនលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ចប់ការលើកទឹកចិត្តផ្នែកពាណិជ្ជកម្មសម្រាប់ប្រទេសឥណ្ឌាក្នុងក្របខ័ណ្ឌប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ចាប់ពីថ្ងៃទី ៥ ខែមិថុនា។

យោងតាមទិន្នន័យរបស់សភាអាមេរិកបានឱ្យដឹងថាប្រទេសឥណ្ឌាគឺជាប្រទេសទទួលបានផលប្រយោជន៍ច្រើនបំផុតពីកម្មវិធី GPS របស់អាមេរិកអស់ជាច្រើនទសវត្សរ៍មកហើយ ដែលឥណ្ឌាបាននាំទំនិញចេញដោយមិនគិតពន្ធដល់សហរដ្ឋអាមេរិកចំនួន ៥,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧៕

(ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់