Trending now

អាមេរិកប្រឆាំងនឹងការទាមទារខុសច្បាប់របស់ចិននិងបានគាំទ្រជាម្តងទៀតចំពោះប្រទេសឆ្នេរសមុទ្រអាស៊ីអាគ្នេយ៍

16:26 | 05/08/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ៤ សីហាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប្រ៊ុយណេលោក Erywan Yusof រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះប្រទេសឆ្នេរសមុទ្រអាស៊ីអាគ្នេយ៍ក្នុងការការពារអធិបតេយ្យភាពនៅសមុទ្រខាងកើត។

លោក Mike Pompeo។

អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិកលោក Cale Brown បានបញ្ជាក់ថា «ថ្ងៃនេះលោករដ្ឋមន្រ្តីក្រសួងការបរទេស Pompeo បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋលេខាធិការ II Erywan Yusof ។ លោក​ Pompeo បានបញ្ជាក់ជាថ្មីម្តងទៀតនូវការគាំទ្ររបស់អាមេរិកចំពោះប្រទេសឆ្នេរសមុទ្រអាស៊ីអាគ្នេយ៍ក្នុងការការពារអធិបតេយ្យភាពនិងផលប្រយោជន៍របស់ពួកគេក្រោមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរងរូបនេះបានបន្តថា «រដ្ឋមន្ត្រីការបរទេសបានគូសបញ្ជាក់នូវការប្រឆាំងរបស់សហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការប្រើវិធានការបង្ខំដើម្បីលើកកម្ពស់ការទាមទារសមុទ្រខុសច្បាប់នៅក្នុងសមុទ្រខាងកើត»។

លោក Brown បានបន្ថែមថា«រដ្ឋលេខាធិការ Pompeo និងរដ្ឋលេខាធិការ Il Erywan បានពិភាក្សាពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងសន្តិសុខទ្វេភាគីនិងការប្តេជ្ញាចិត្តឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទាំងនេះ”»។

មុននេះនាថ្ងៃទី ៣ និងទី ៤ ខែសីហាលោក Pompeo ក៏បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌូណេស៊ីនិងសឹង្ហបូរីអំពីទំនាក់ទំនងទ្វេភាគីក៏ដូចជាភាពតានតឹងក្នុងតំបន់ទាក់ទងនឹងការទាមទាររបស់ចិនចំពោះសមុទ្រខាងកើត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម