Trending now

អាមេរិកនិងកូរ៉េខាងជើង ត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី ៣

12:42 | 27/06/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អាមេរិកនិងកូរ៉េខាងជើងកំពុងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី៣ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុង Hanoi កាលពី ៤ ខែកន្លងទៅ។

លោកប្រធានាធិបតី Donald Trump និងលោកប្រធានាធិបតី Kim Jong Un ក្នុងជំនួបលើកទីពីរនៅទីក្រុង Hanoi

នៅថ្ងៃទី ២៦ ខែមិថុនាប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jea-in​ បានឲ្យដឹងថា តំណាងរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងជើងកំពុងត្រៀមរៀបចំផែនការសម្រាប់កិច្ចប្រជុំលើកទី៣ រវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីកូរ៉េខាងជើងលោក Kim Jong Un ដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី ២ បានប្រព្រឹត្តទៅនៅទីក្រុង Hanoi។

ប្រធានាធិបតីលោក Moon Jae-in បានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំលើកទី ២ នៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅទីក្រុង Hanoi មិនមែនជាការបរាជ័យនោះទេ ហើយកិច្ចប្រជុំនោះ គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរបាន "សម្តែងនូវបំណងប្រាថ្នាដ៏ស្មោះត្រង់នៅលើតុចរចា"តែប៉ុណ្ណោះ។

លោក Moon Jea-in ក៏បានចែករំលែកថាកិច្ចពិភាក្សារវាងភាគីទាំងពីរនេះ ជាសញ្ញាវិជ្ជមានមួយនៅក្នុងទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង បន្ទាប់ពីការផ្លាស់ប្តូរសារលិខិតផ្ទាល់ខ្លួន រវាងលោក Trump និងលោក Kim Jong Un។

គួរគូសបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង កំពុងមានសញ្ញាល្អប្រសើរជាងមុន បន្ទាប់ពីមេដឹកនាំពីររូប មានពាក្យសម្ដីល្អនៅពេលមានការផ្លាស់ប្តូរសារលិខិត ជាពិសេសលោក Trump ក៏មានផែនការជួបពិភាក្សាជាមួយប្រធានាធិបតី Moon Jea-in ផងដែរ ដើម្បីពិភាក្សាអំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល G២០ នៅថ្ងៃទី ២៨ ខែមិថុនានៅ Osaka ប្រទេសជប៉ុន៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់