Trending now

អាមេរិកដាក់ទណ្ឌកម្ម ប្រឆាំង​មេ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ និង​មន្ត្រី​សំខាន់ៗ​មួយចំនួន​

12:49 | 25/06/2019 (យោងតាម vayofm សរុបដោយវិច្ឆិកា)

ប្រធានាធិបតី​អាមេរិក​លោក ​Donald Trump ត្រាំ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ថ្មី​មួយ ដើម្បី​អនុញ្ញាតឲ្យ​មាន​ការដា​ក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុប្រឆាំង​មេ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ និង​មន្ត្រី​សំខាន់ៗ​មួយចំនួន​

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ

នៅ​ថ្ងៃ​ចន្ទ​ទី​២៤​ខែមិថុនា ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ថ្មី​មួយ ដើម្បី​អនុញ្ញាតឲ្យ​មាន​ការដា​ក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ ប្រឆាំង​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក​ Ayatollah Ali Khamenei និង​មន្ត្រី​យោធា​សំខាន់ៗ របស់​អ៊ីរ៉ង់​មួយចំនួន​។ ទ្រព្យសម្បត្តិ​ខ្ទង់ពាន់​លាន​ដុល្លារ របស់លោក Khamenei និង​មន្ត្រី​កំពូលៗ រួមទាំង​មន្ត្រី​ដែល​ជិតស្និទ្ធ​នឹង​លោក Khamenei ត្រូវ​បង្កក​ទុក​។

​វិធានការ​ថ្មី​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​អ៊ីរ៉ង់ ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​យកការណ៍​គ្មាន​មនុស្ស​បើក​របស់​អាមេរិក នៅ​ច្រក​សមុទ្រ​Hormuz កាលពី​សប្តាហ៍​មុន និង​រឿងហេតុ​ជាច្រើន​ផ្សេងទៀត ដែល​បាន​កើតឡើង​កាលពី​គ្រា​កន្លងទៅ​។ សម្រាប់​អាមេរិក លោក Khamenei ជា​មេដឹកនាំ​កំពូល ដែល​ទទួលខុសត្រូវ ចំពោះ​ការប្រព្រឹត្ត​អរិភាព​របស់​របប​នេះ​។ ដូច្នេះហើយ ទើបបានជា​លោក​ត្រាំ កំណត់​គោលដៅ ដាក់ទណ្ឌកម្ម​លើ​លោក Khamenei​ក្នុង​ពេលនេះ​៕​

(យោងតាម vayofm សរុបដោយវិច្ឆិកា)

(យោងតាម vayofm សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន