Trending now

អាមេរិកដំណើរការការបោះឆ្នោតពាក់កណ្តាលអាណត្តិ

07:51 | 07/11/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប្រជាពលរដ្ឋអាមេរិកតម្រង់ជួរតាំងពីពេលព្រឹកព្រលឹមដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ចាប់តាំងពីលោក Donald Trump បានជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០១៦មក។ អ្នកបោះឆ្នោតជាច្រើនរំពឹងថានឹងមានការផ្លាស់ប្តូរថ្មី។

តាំងពីព្រឹកព្រលឹមថ្ងៃទី ៦ ខែវិច្ឆិកា អ្នកបោះឆ្នោតជាច្រើននាក់ បានមានវត្តមាននៅតាមមណ្ឌលបោះឆ្នោតទូទាំងប្រទេសអាមេរិកដើម្បីរង់ចាំការបោះឆ្នោត។ ពួកគេនឹងបោះឆ្នោតជ្រើសតាំងសាជាថ្មីអាសនៈសភាជំទាបចំនួន ៤៣៥; ចំនួន ៣៥ អាសនៈ ឬប្រហែល 1/3 នៃព្រឹទ្ធសភា និងបានជ្រើសរើសអភិបាលរដ្ឋចំនួន ៣៦ រូប។ នៅក្នុងរូបភាព អ្នកបោះឆ្នោតនៅខ័ណ្ឌ Columbus រដ្ឋ Ohio តម្រង់ជួរនៅកន្លែងបោះឆ្នោតនៃមណ្ឌលកំសាន្ត Tuttle Park តាំងពីពេលព្រឹក។ រូបថត: AP ។

កត្តាអាកាសធាតុក៏អាចប៉ះពាល់ដល់ចំនួនមនុស្សទៅបោះឆ្នោតផងដែរ។ តំបន់ជាច្រើននៅឆ្នេរខាងត្បូងនិងខាងលិចនៃសហរដ្ឋអាមេ រិកកំពុងមានភ្លៀងធ្លាក់ខ្លាំង ដាច់ភ្លើងនិងតំបន់មួយចំនួនដែលមានព្យុះផ្គររន្ទះ។ នៅក្នុងរូបថត អ្នកបោះឆ្នោតនៅ Columbia Heghts រដ្ឋវ៉ាស៊ីនតោនភាគខាងលិចនៃសហរដ្ឋអាមេរិកកំពុងតម្រង់ជួរនភក្រៅកន្លែងបោះឆ្នោត។ រូបថត: AP

នេះគឺជាការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏គួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនៅសហរដ្ឋអាមេរិក។ គណបក្សប្រជាធិបតេយ្យដែលមាន ប្រភពហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ការធ្វើយុទ្ធនាការនៅឆ្នាំនេះ បានសង្ឃឹមថានឹងនាំមកលទ្ធផលវិជ្ជមាន។ យោងតាម AP គណបក្សប្រជាធិបតេយ្យរំពឹងថានឹងមានចំនួនអ្នកបោះឆ្នោតច្រើនកុះករនិងភាពរីករាយយ៉ាងច្រើនពីក្រុមដូចជាស្ត្រីនិងអ្នកមានចំណេះដឹងដើម្បីទទួលបានជ័យជំនះ។ រូបថត: AP ។

យោងទៅតាមការស្ទង់មតិជាច្រើនមុនការបោះឆ្នោតនោះ គណបក្សប្រជាធិបតេយ្យក៏មានសក្តានុពលដើម្បីទទួលបានជ័យជំនះនៅក្នុងតំបន់ទី្រកុង។ កន្លែងទាំងនេះគឺជាកន្លែងដែលមនុស្សច្រើនត្រូវបានបណ្តុះបណ្តាលនៅកម្រិតសាកលវិទ្យាល័យជាងនៅជនបទ។ ក្នុងពេលជាមួយគ្នានោះ តាមការធ្វើស្ថិតិសរបញ្ជាក់ឲ្យឃើញថា អ្នកបោះឆ្នោតដែលគាំទ្រគណបក្សសាធារណរដ្ឋគឺមានភាគច្រើនជាជនចាស់ជរា ជនជាតិស្បែកស ជាបុរសនិងមិនសូវទទួលបានការអប់រំនៅមហាវិទ្យាល័យ។ នៅក្នុងរូបថត លោក Elliot Scharfenberg ដែលជាអ្នកបោះឆ្នោតនៅ ទីក្រុង New Orleans បានចាកចេញពីមណ្ឌលបោះឆ្នោតនៅព្រឹកថ្ងៃទី 6 ខែវិច្ឆិកាខណៈពេលដែលផ្លូវនៅស្ងាតមិនសូវមានមនុស្ស។ រូបថត: AP

ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងឆ្នាំ ២០១៨ បានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអ្នកបោះឆ្នោតអាមេរិក ពីព្រោះនេះជាការបោះឆ្នោតទូទាំងប្រទេសលើកដំបូង បន្ទាប់ពីរយៈពេលពីរឆ្នាំដែលប្រធានាធិបតីអាមេរិក លោក Donald Trump កាន់ដំណែង ។ ការបោះឆ្នោតរបស់ប្រជាពលរដ្ឋក៏ជាវិធីមួយបង្ហាញពីអាកប្បកិរិយារបស់ពួកគេចំពោះប្រធានាធិបតីផងដែរ។ រូបថត៖ មណ្ឌលបោះឆ្នោតមួយនៅទីក្រុង Atlanta រដ្ឋ Georgia ហើយប្រជាពលរដ្ឋបានតម្រង់ជួររហូតដល់កន្លែងចតរថយន្ត។ រូបថត: AP

លោក Lloyd Smucker សមាជិកសភារដ្ឋ Pennsylvania បានមានវត្តមានតាំងពីព្រឹកព្រលឹមនៅមណ្ឌលបោះឆ្នោតនៃមជ្ឈមណ្ឌលបរិស្ថាន Lancaster ។ យោងតាមកាសែត York Daily Record បានឱ្យដឹងថា ការស្ទង់មតិអ្នកបោះឆ្នោតបានវាយតម្លៃថា លោករូបនេះទទួលបានប្រជាប្រិយភាពនៅមណ្ឌលបោះឆ្នោតនេះ។ រូបថត: AP

លោកស្រី Jess King ដែលត្រូវជាបេក្ខជននៃគណបក្សប្រជាធិបតេដែលអមដំណើរដោយកូនស្រីអាយុ ៩ ឆ្នាំឈ្មោះ Eleni King-Martin ដើម្បីទៅបោះឆ្នោតនៅសាលាបឋមសិក្សា Martin Luther King ។ រូបថត: AP

បេក្ខជន Jennifer Wexton នៅទីក្រុង Leesburg រដ្ឋ Virginia បានជួបសំណះសំណាលជាមួយអ្នកបោះឆ្នោតមុនការបោះឆ្នោតនៅឯឧទ្យាន Ida Lee នៅព្រឹកព្រលឹមថ្ងៃទី៦ខែវិច្ឆិកា។ Wexton គឺតំណាងឱ្យគណបក្សប្រជាធិបតេយ្យហើយលោកស្រីគឺជាសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋ។ អតីតប្រធានាធិបតី Barack Obma មានវត្តមានរដ្ឋ Virginia ដ៏ចៃដន្យដើម្បីគាំទ្រដល់លោកស្រី Wexton ហើយបានអំពាវនាវដល់អ្នកបោះឆ្នោតក្នុងតំបន់ឱ្យបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យតែម្តង។ រូបថត: AP

យោងតាមការព្យាករណ៍លើគេហទំព័រវិភាគទិន្នន័យ Five Thirty Eight រហូតដល់ថ្ងៃទៅ៦ ខែវិច្ឆិកា គណបក្សប្រជាធិបតេយ្យនៅឆ្នាំនេះ កំពុងកាន់ជាប់នូវជ័យជម្នះយ៉ាងហោចណាស់ ១៩៣ ខ័ណ្ឌ និងអាចទទួលបានជ័យជម្នះជាង ៦០% នៅក្នុងខ័ណ្ឌផ្សេងចំនួន១០ទៀត។ នៅក្នុងរូបភាព អ្នកបោះឆ្នោតនៅ Doylestown ដែលជាទីតាំងបោះឆ្នោតលេខ ៨ នៃរដ្ឋ Pennsylvania ដែលជាកន្លែងបេក្ខជនគណបក្សប្រជាធិបតេយ្យមានប្រហែល ៩៥% នៃការឈ្នះឆ្នោត។ រូបថត: AP

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម