Trending now

អាមេរិក ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​អឺរ៉ុប ក្រោយ WTO បើកភ្លើង​បៃតង​

18:41 | 19/10/2019 (ហេង វុធ្ធី)

អាមេរិក បាន​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​របស់​អឺរ៉ុប​ប្រមាណ​ជា ៧,៥​ពាន់​លាន​ដុល្លារ​។ ទំនិញ​ទាំងនោះ​រួមមាន យន្តហោះ Airbus ស្រា​ទំពាំងបាយជូរ​បស់​បារាំង និង​ស្រា​វី​ស្គី​ជាដើម​។ អាមេរិក​ទទួល​ភ្លើង​បៃតង​រួច​ហើយពី​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​។ ការណ៍​នេះ ត្រូវបាន​អឺរ៉ុប​ព្រមាន​ថា នឹង​ចាត់វិធានការ​សងសឹក​វិញ​។

ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ News.cn)

ចាប់ពី​ម៉ោង​១២ ពាក់​កណ្តាលអធ្រាត្រ នា​ថ្ងៃទី​១៨ ខែតុលា ការដំឡើង​ពន្ធ​របស់​អាមេរិក​ទៅលើ​មុខទំនិញ​នាំចូល​របស់​អឺរ៉ុប បាន​ចូល​ជា​ធរមាន បន្ទាប់ពី​កិច្ចចរចា​រវាង​ប្រតិភូ​អឺរ៉ុប និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក ទទួល​បរាជ័យ​។ ​រាល់​យន្តហោះ Airbus ទាំងអស់ ដែល​ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​អឺរ៉ុប ដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ អេ​ស្ប៉ា​ញ​ជាដើម ត្រូវ​រង​ដំឡើង​ពន្ធ​១០​ភាគរយ នៅពេល​នាំ​ចូលទៅ​អាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ចំណែក​ផលិតផល​ផ្សេងទៀត ដូចជា​ស្រា​ទំពាំងបាយជូរ​បារាំង ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សន្យាថា អាមេរិក​នឹង​ដំឡើង​ពន្ធ ២៥​ភាគរយ​នៅពេល​ក្រោយ​។

ជាការ​ពិត ការដំឡើង​ពន្ធ​លើ​ផលិតផល​អឺរ៉ុប​ទាំងនេះ គឺធ្វើឡើង​តែ​ប៉ុន្មាន​សប្តាហ៍​តែប៉ុណ្ណោះ បន្ទាប់ពី​មានការ​ផ្តល់​ភ្លើង​បៃតង ពី​សំណាក់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ មាន​វត្តមាន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ការដំឡើង​ពន្ធ​ចូល​ជា​ធរមាន លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង បាន​ព្រមាន​ថា សកម្មភាព​របស់​អាមេរិក​បែបនេះ គឺ​បង្ក​ឲ្យ​ស្ថានភាព​អាក្រក់​កាន់តែខ្លាំង​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី បាន​អះអាង​ទៀតថា អឺរ៉ុប នឹង​ចាត់វិធានការ​ឆ្លើយតប​ទៅនឹង​ការដំឡើង​ពន្ធ​របស់​អាមេរិក​វិញ តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ក្នុងន័យនេះ ផលវិបាក​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិដ្ឋភាព​សេដ្ឋកិច្ច និង​នយោបាយ​របស់​អឺរ៉ុប និង​អាមេរិក​។
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក​ត្រាំ បាន​និយាយ​ការពារ​ទៅនឹង​ការដំឡើង​ពន្ធ​ថា​៖ «​ទំនិញ​របស់​យើង គឺ​ពិបាក​ក្នុងការ​នាំចូល​ទៅក្នុង​ទីផ្សារ​អឺរ៉ុប​ណាស់ ខណៈពេល​អឺរ៉ុប​នាំចូល​រថយន្ត​របស់​ពួកគេ​ចូលមក​អាមេរិក​យ៉ាង​ស្រួល​»​។ ក្រៅពី​រឿង​យន្តហោះ​Airbus ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​ដំឡើង​ពន្ធ​លើ​ដែកថែប អាលុយមីញ៉ូម មកពី​អ៊ឺរ៉ុប និង​ប្រទេស​សម្ពន្ធមិត្ត​ផ្សេងទៀត​ផងដែរ​។ លើសពីនេះ ដូ​ណា​ល់ ត្រាំ កំពុង​គំរាម​ដំឡើង​ពន្ធ​លើ​រថយន្ត​មកពី​អ៊ឺរ៉ុប​ថែមទៀត​។​
​សូមបញ្ជាក់ថា បញ្ហា​រឿង​យន្តហោះ​នេះ អឺរ៉ុប និង​អាមេរិក​បាន​ទាស់​គ្នា​តាំងពី​ឆ្នាំ ២០០៤​មក​ម្លេះ​។ កាលនោះ អាមេរិក​បានដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​បាន​ចោទថា អង់គ្លេស បារាំង អាល្លឺម៉ង់ ផ្តល់​ឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus ។ មួយឆ្នាំ​ក្រោយមក អឺរ៉ុប បាន​ចោទ​អាមេរិក​វិញ​ម្តងថា ក្រុមហ៊ុន​យន្តហោះ Boeing បានទទួល​លុយ​ប្រមាណ​ជាជាង ១៩​ពាន់​លាន​ដុល្លារ ពី​ឆ្នាំ ១៩៨៩ ដល់ ឆ្នាំ ២០០៦ ពី​គ្រប់​សាខា​ផ្សេងៗ​គ្នា​របស់​រដ្ឋាភិបាល​អាមេរិក​៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thmeythmey.com)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ