Trending now

អ៊ីរ៉ង់ព្រលះអង់គ្លេស៖ «ការរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់ គឺមិនខុសអ្វីពីសកម្មភាព​ពួកចោរសមុទ្រនោះឡើយ»

14:29 | 05/07/2019 (ប្រភព៖ Fresh News)

ទីក្រុងតេហេរ៉ង់បានលើកឡើងថា ទង្វើរបស់ចក្រភពអង់គ្លេស ដែលបានរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅឯចក្រសមុទ្រជីប្រាល់តា (Gibraltar) គឺជាប្រៀបដូចជាសកម្មភាពពួកចោរសមុទ្រយ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។

អ៊ីរ៉ង់ព្រលះអង់គ្លេស៖ «ការរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់ គឺមិនខុសអ្វីពីសកម្មភាព​ពួកចោរសមុទ្រនោះឡើយ»

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការបរទេសអ៊ីរ៉ង់បានកោះហៅឯកអគ្គរាជទូតអង់គ្លេស ឲ្យមកបកស្រាយបន្លឺជុំវិញបញ្ហានេះ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោស និងចាត់ទុកទង្វើនេះជារឿងខុសច្បាប់ និងទាមទារឲ្យដោះលែងកប៉ាល់ ដឹកប្រេងនោះវិញជាបន្ទាន់។ នាឱកាសនោះ អ៊ីរ៉ង់ក៏បានប្រគល់ឯកសារដែលបញ្ជាក់ថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ពុំបានប្រព្រឹត្តផ្ទុយពីទណ្ឌកម្មអន្តរជាតិឡើយ ខណៈឯកអគ្គរាជទូតអ៊ីរ៉ង់ បានអះអាងថា នឹងពាំនាំការតវ៉ានេះទៅដល់រដ្ឋាភិបាលអង់គ្លេស។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរប្រចាំដែនរដ្ឋបាលរបស់អង់គ្លេស Gibraltar និងកងម៉ារីនអង់គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងខាងលើរបស់អ៊ីរ៉ង់ ដោយចោទប្រកាន់ថា កប៉ាល់នោះមានគោលដៅដឹកប្រេងពីអ៊ីរ៉ង់ទៅកាន់ស៊ីរី ដោយល្មើសនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបានដាក់មកលើទីក្រុងតេហរ៉ង់។ សហរដ្ឋអាមេរិក ក៏បានចេញមុខស្វាគមន៍ចំណាត់ការរបស់អង់គ្លេសផងដែរ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស