Trending now

អ៊ីរ៉ង់ព្រមានខ្លាំងៗ៖ សកម្មយោធាបរទេសក្នុងច្រកសមុទ្រ Hormuz គឺជាទង្វើបង្កហេតុយ៉ាងខ្លាំង, យើងនឹងធ្វើការឆ្លើយតបភ្លាមៗ!

11:15 | 11/08/2019 (ប្រភព៖ Fresh News)

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតសម្ព័ន្ធមិត្តយោធាដែនសមុទ្រ ដើម្បីល្បាតតាមផ្លូវសមុទ្រសំខាន់ៗដែលឆ្លងកាត់តាមច្រកសមុទ្រ ហ័រមូស (Hormuz) កាលពីពេលថ្មីៗនេះ បានធ្វើឱ្យរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ក្តៅស្លឹកត្រចៀកជាខ្លាំង ដោយបានចាត់ទុកថា «ជាទង្វើបង្កហេតុ»។

អ៊ីរ៉ង់ព្រមានខ្លាំងៗ៖ សកម្មយោធាបរទេសក្នុងច្រកសមុទ្រ Hormuz គឺជាទង្វើបង្កហេតុយ៉ាងខ្លាំង, យើងនឹងធ្វើការឆ្លើយតបភ្លាមៗ!

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) បានព្រមានតបទៅនឹងកិច្ចប្រឹងប្រែងរបស់ក្រុងវ៉ាស៊ីនតោន ក្នុងបង្កើតសម្ព័ន្ធមិត្តយោធានៅឈូងសមុទ្រពែកយ៉ាងដូច្នេះថា «សម្រាប់ការបង្ហាញវត្តមាននៃយោធាបរទេសណាមួយក្នុងតំបន់ គឺវាស្មើនឹងការបង្កអស្ថេរភាពក្នុងតំបន់ ហើយអ៊ីរ៉ង់មិនញញឺតក្នុងការចាត់វិធានការឆ្លើយតប ដើម្បីការពារសន្តិសុខរបស់ខ្លួននោះឡើយ”

ភាពតានតឹងលើបញ្ហានេះបានកើនឡើងបន្ថែមទៀតមួយម្រិតទៀត ក្រោយពីមានរបាយការណ៍អំពីការចូលរួមរបស់អ៊ីស្រាអែលក្នុងបេសកកម្មនោះដែរ ខណៈអ៊ីរ៉ង់បានចាត់ទុកអ៊ីស្រាអែល ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខប្រទេសរបស់ខ្លួន។

សម្រាប់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់វិញ គឺលោកអាម៉ឺ ហាតាមី (Amir Hatami) មុននេះក៏បានចេញមុខមកព្រមានអំពីវត្តមានរបស់អ៊ីស្រាអែល នៅក្នុងបេសកកម្មនេះដែរ ដោយបានលោកចាត់ទុកថា «គឺជាទង្វើបង្កហេតុយ៉ាងខ្លាំង» ហើយវាអាចបង្កឲ្យមានមហន្តរាយសម្រាប់តំបន់នេះ។

គួរជម្រាបថា សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានធ្វើផែនការជាសាធារណមួយ ដើម្បីបង្កើតបេសកកម្មយោធាមួយ ដែលមានឈ្មោះថា Operation Sentinel ដើម្បីល្បាតមើលច្រកសមុទ្រ Hormuz បន្ទាប់ពីមានការវាយប្រហារ ប្រឆាំងនឹងនាវាដឹកប្រេងនៅក្នុងតំបន់ជារឿយៗ នៅប៉ុន្មានខែចុងក្រោយនេះ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស