Trending now

អ៊ីរ៉ង់ថាខ្លួននឹងមិនចុះញ៉មទេ បើទោះបីជាខ្លួនត្រូវគ្រាប់បែកទម្លាក់លើក៏ដោយ

11:04 | 24/05/2019 (ប្រភព៖ rasmeinews កែសម្រួលដោយសំណាង)

យុគសម័យ- ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន់ រ៉ូហានី (Hassan Rouhani )បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភាថា អ៊ីរ៉ង់នឹងមិនចុះញ៉មការគាបសង្កត់របស់សហរដ្ឋអាមេរិកទេ ហើយនឹងមិនលះបង់គោលដៅរបស់ខ្លួននោះទេ ទោះបីជាខ្លួនត្រូវបានទម្លាក់គ្រាប់បែកលើក៏ដោយ ។

ទីភ្នាក់ងារ​សារព័ត៌មាន ​Fars បាន​រាយការណ៍​ថា កាលពី​ពេលមុន​នេះ មេបញ្ជាការ​កំពូល​របស់​អ៊ីរ៉ង់​បាន​និយាយ​ថា​ការប្រឈ​មមុខ​គ្នា​រវាង ក្រុង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​និង​​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន គឺជា​” ការប៉ះទង្គិច​ឆន្ទៈ ” ដោយ​ព្រមាន​ថា “​ការ​ផ្សងព្រេង​” របស់​សត្រូវ​ណា​មួយ​នឹង​ជួប​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​។​

​ភាព​តានតឹង​កំពុង​កើត​ឡើង​រវាង​ប្រទេស​ទាំង​២​នេះ គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​វ៉ាស៊ីនតោន ​បាន​បញ្ជូន​កងទ័ព​ន្ថែ​មទៀត​ទៅ​តំបន់​មជ្ឈិម​បូព៌ា​ក្នុង​ការបង្ហាញ​កម្លាំង​ប្រឆាំងនឹង​​អ្វី​ដែល​ក្រុមមន្ត្រី​អាមេរិក​និយាយ​ថា ​ជា​ការគំរាមកំហែង​របស់​អ៊ីរ៉ង់​ចំពោះ​កងទ័ព ​និង​ផល​ប្រយោជន៍​របស់​ខ្លួន​នៅក្នុង​តំបន់​នោះ​។​

ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន់ រ៉ូ​ហានី

​បន្ទាប់​ពី​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ​របស់​អ៊ីរ៉ង់​ជាមួយ​ក្រុម​មហាអំណាច​ពិភព​មក​នោះ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​បានចាប់ផ្តើម​ដាក់​​ទណ្ឌកម្ម​របស់​អាមេរិក​ឡើងវិញ​លើ​អ៊ីរ៉ង់​កាលពី​ឆ្នាំមុន និង​បាន​រឹតបន្តឹង​ការដាក់ទណ្ឌកម្ម​នៅ​ខែ​នេះ ដោយ​បញ្ជា​ឱ្យ​ប្រទេស​ទាំងអស់​បញ្ឈប់ ការនាំ​ចូល​ប្រេង​របស់​អ៊ីរ៉ង់​បើ​មិន​​ដូច្នេះ​ទេ ប្រឈម​មុខ​នឹង​ការដាក់ទណ្ឌកម្ម​ពី​អាមេរិក​លើ​ពួកគេ​។​

​លោក ហាស្សាន់ រ៉ូ​ហានី ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ IRNA បាន​និយាយថា “​ជាង​មួយ​ឆ្នាំ​បន្ទាប់​ពី​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទាំងនេះ​ប្រជាជន​​របស់​យើង​មិន​បាន​ឱនក្បាល​ទេ ទោះបី​ប្រឈម​នឹង​ការលំបាក​នៅក្នុង​ជីវិត​របស់​ពួកគេ​ក៏ដោយ ” ។​

កាលពី​ថ្ងៃអាទិត្យ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter ថា ” បើសិន​អ៊ីរ៉ង់​ចង់​ប្រយុទ្ធ នោះ​ជា​ការបញ្ចប់​អ៊ីរ៉ង់ ជា​ផ្លូវការ​។ មិន​អាច​មាន​​ការគំរាមកំហែង​ចំពោះ​សហរដ្ឋអាមេរិក​ម្តងទៀត​នោះទេ​”៕

(ប្រភព៖ rasmeinews កែសម្រួលដោយសំណាង)

(ប្រភព៖ rasmeinews កែសម្រួលដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម