Trending now

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកថាសង្គ្រាម​ពាណិជ្ជកម្ម​អាច​ឈាន​ដល់​សង្គ្រាម​អាវុធ

21:09 | 22/11/2019 (សរុបដោយវិច្ឆិកា)

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានព្រមានថាជម្លោះប្រដាប់អាវុធរវាង សហរដ្ឋអាមេរិក និងចិន អាចនឹងផ្ទុះឡើងនៅពេលអនាគត បើសិនជាមហាយក្សសេដ្ឋកិច្ចទំាងពីរបរាជ័យក្នុងការ ដោះស្រាយសង្រ្គាមពាណិជ្ជកម្ម នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Henry Kissinger អតីតរដ្ឋមន្ត្រី​ក្រសួង​ការរទេស​របស់​អាមេរិក​ និងលោកប្រធានាធិបតីចិន លោក ស៊ី ជីងភីង ក្នុងជំនួបនាពេលកន្លងមក។ (រួបថត AFP)

ការលើកឡើង​របស់​លោក Kissinger ដែលជា​អ្នកដើរ​តួនាទី​ក្នុង​ការជួយ​សម្រួល​ទំនាក់ទំនង​ការទូត​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​នោះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ស្តីពី​អនាគត​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ ២​។

លោក Kissinger ធ្វើការព្រមានខាងលើនៅឯវេទិកា Bloomberg New Economy Forum នៅថ្ងៃព្រហស្បតិ៍ នេះ ចំពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន តំណាក់កាលទី១ កំពុងស្ថិតនៅភាពមិនច្បាស់លាស់។ ថ្លែងនាឱកាសនោះ លោកអតីតប្រមុខការទូតអាមេរិក បានបញ្ជាក់បន្ថែមដូច្នេះថា៖ « បើសិនជាជម្លោះផ្ទុះឡើងមែន នោះវានឹងបង្កការបំផ្លិចបំផ្លាញអាក្រក់ជាងសង្រ្គាមនៅអឺរ៉ុបទៅទៀត...សង្រ្គាមលោកលើកទី១ ផ្ទុះឡើង ដោយសារ វិបត្តិបន្តិចបន្តួច តែបច្ចុប្បន្នប្រទេសនីមួយៗសុទ្ធតែមានអាវុធដ៏មានថាមពលរៀងៗខ្លួន»។

លោក​ថ្លែងថា​៖ «​ចិន ​គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​ដ៏ធំ​មួយ ហើយ​យើង​ក៏​ដូចគ្នា​។ ដូច្នេះ​យើង​ទំនងជា​នឹង​ជាន់ជើងគ្នា​ទៅវិញទៅមក​នៅ​ជុំវិញ​ពិភពលោក​»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិន បានជាប់ផុងនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ដំឡើងពន្ធដាក់គ្នាទៅវិញទៅមក អស់រយៈពេលជាង១៨ខែ ហើយក្រៅតែពីវិបត្តិនេះ មហាអំណាចទាំងពីរ នៅមានបញ្ហាធំៗជាច្រើនត្រូវដោះស្រាយ ក្នុងនោះមានដូចជា កោះតៃវ៉ាន់ ហុងកុង និងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលអ្នកជំនាញយល់ថាអាចនឹងក្លាយជា ចំណុចចាប់ផ្ដើមនៃជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ