Trending now

អង់គ្លេស​ព្យួរ​ការផ្គត់ផ្គង់​ឧបករណ៍ គ្រប់គ្រង​ការប្រមូលផ្តុំ​ឲ្យ​ហុងកុង ក្រោយ​ផ្ទុះ​អំពើហិង្សា​

12:29 | 26/06/2019 (យោងតាម vayofm សរុបដោយវិច្ឆិកា)

អង់គ្លេស​បាន​ជំរុញ​ឲ្យ​ហុងកុង បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ ទៅក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​។ នៅ​ចន្លោះ​ពេលនេះ អង់គ្លេស​នឹង​ព្យួរ​ការនាំចេញ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​មួយចំនួនទៀត ដែល​ប៉ូលិស​ប្រើប្រាស់​សម្រាប់​គ្រប់គ្រង​ការប្រមូលផ្តុំ​។

​ចក្រភព​អង់គ្លេសនៅតែ​ខ្វាយខ្វល់ ចំពោះ អំពើ ហិង្សា រវាង​ប៉ូលិស​និង​ក្រុមបាតុករនៅហុងកុង

ចក្រភព​អង់គ្លេស ដែលជា​ប្រទេស​អតីត​អាណានិគម​លើ​ហុងកុង នៅតែ​ខ្វាយខ្វល់ ចំពោះ អំពើ ហិង្សា រវាង​ប៉ូលិស​និង​ក្រុមបាតុករ ដែល​បាន​កើតឡើង​នៅ​អំឡុងពេល​អ្នក​ប្រជាធិតេយ្យ​ហុងកុង ប្រមូលផ្តុំ​តវ៉ា​ប្រឆាំងនឹង​ច្បាប់​បត្យាប័ន​ជាមួយ​ចិន កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។ អង់គ្លេស​បាន​ជំរុញ​ឲ្យ​ហុងកុង បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ ទៅក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​។ នៅ​ចន្លោះ​ពេលនេះ អង់គ្លេស​នឹង​ព្យួរ​ការនាំចេញ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​មួយចំនួនទៀត ដែល​ប៉ូលិស​ប្រើប្រាស់​សម្រាប់​គ្រប់គ្រង​ការប្រមូលផ្តុំ​។

លោក​Jeremy Hunt អ្នកនាំពាក្យ​ក្រសួងការបរទេស​អង់គ្លេស និយាយ​នៅ​ថ្ងៃទី​២៥​មិថុនា​ឆ្នាំ​២០១៩​ថា អង់គ្លេស​នឹងមិន​ចេញ​អាជ្ញាប័ណ្ណ​នាំចេញ​ឧបករណ៍ គ្រប់គ្រង​ការប្រមូលផ្តុំ​ហ្វូងមនុស្ស ឲ្យទៅ​ហុងកុង​ជាថ្មី​នោះទេ លុះត្រាតែ​ការព្រួយបារម្ភ អំពី ការកើនឡើង​នូវ​បញ្ហា​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន ត្រូវបាន​ដោះស្រាយ​ឲ្យបាន​ម៉ត់ចត់​។

​ការព្យួរ​អាជ្ញាប័ណ្ណ​នាំចេញ​ឧបករណ៍ សម្រាប់​គ្រប់គ្រង​ការប្រមូលផ្តុំ​ហ្វូងមនុស្ស របស់​អង់គ្លេស​ធ្វើឡើង​ក្រោយ ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​និង​ប៉ូលិស នៅក្នុង​ការតវ៉ា​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​។ អ្នកប្រជាធិបតេយ្យ​ហុងកុង​រាប់ពាន់នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​តាម​ដងផ្លូវ ដើម្បី​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ធ្វើ​ត្យា​ប័ន​រវាង​ហុងកុង​និង​ចិន​។ ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នោះ បាន​រីក​រាលដាល រហូតដល់​ផ្ទុះ​អំពើហិង្សា រវាង​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​និង​ក្រុមបាតុករ បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ជាច្រើន​នាក់​។​

​គួរ​ជម្រាបជូន​ថា បច្ចុប្បន្ន​អាជ្ញាប័ណ្ណ​នាំចេញ ឧស្ម័ន​បង្ហូ​ទឹកភ្នែក គ្រាប់បែកដៃ សម្រាប់​ប៉ូលិស​ហុងកុង​អស់​សុពលភាព​ហើយ ប៉ុន្តែ​អង់គ្លេស​មិនទាន់​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​នៅឡើយ​ទេ ពោល​លុះត្រាតែ​ហុងកុង​បំពេញ​លក្ខ​ខណ្ណ​ខាងលើ ឲ្យបាន​ពេញលេញ​ជាមុនសិន​។ អង់គ្លេស​បានចេញ​អាជ្ញាប័ណ្ណ​បែបនេះ ឲ្យទៅ​ប៉ូលិស​ហុងកុង ប្រើប្រាស់​នៅ​ការបណ្តុះបណ្តាល លើកចុងក្រោយ​នៅ​ខែកក្កដា​ឆ្នាំ​២០១៨៕


(យោងតាម vayofm សរុបដោយវិច្ឆិកា)

(យោងតាម vayofm សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ