Trending now

អង់គ្លេស៖ អ៊ីរ៉ង់ពេលនេះកំពុងដើរលើផ្លូវគ្រោះថ្នាក់ដោយធ្វើរឿងខុសច្បាប់

23:53 | 21/07/2019 (សរុបដោយវិច្ឆិកា)

ចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍បានប្រកាសពីគោលជំហរជាថ្មី ថាខ្លួននឹងចាត់វិធានការតឹងរ៉ឹងបំផុតប្រឆាំងអ៊ីរ៉ង់ ប្រសិនបើមិនដោះលែងនាវាដឹកប្រេងអង់គ្លេសមួយគ្រឿង ដែលអ៊ីរ៉ង់ឃាត់ទុកកាលពីថ្ងៃសុក្រនៅច្រកសមុទ្រHormuz។ នេះគឺជាការកើនឡើងការប្រឈមមុខដាក់គ្នា នៅផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

អង់គ្លេស៖ អ៊ីរ៉ង់ពេលនេះកំពុងដើរលើផ្លូវគ្រោះថ្នាក់ដោយធ្វើរឿងខុសច្បាប់

នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​ត្រូវបាន​កងទ័ព​បដិវត្ដន៍​អ៊ីរ៉ង់​ឃាត់ទុក ដែល​ករណីនេះ​បច្ចុប្បន្នកំពុង​ធ្វើឲ្យ​វិបត្ដិរីក​កាន់តែ​ធំ​រវាង​អ៊ីរ៉ង់​ជាមួយ​មហាអំណាច​លោកខាងលិច ខណៈ​ទីក្រុង​តេ​រ៉ង់​កំពុង​ព្យាយាម​ដោះខ្លួន​ពី​ឥទ្ធិពល​នៃ​ទណ្ឌកម្មសេដ្ឋកិច្ច​អាមេរិក និង​កំណត់​កិច្ចចរចា​នុយក្លេអែរ​ជាថ្មី​។ ប៉ុន្ដែ​វា​អាច​ធ្វើឲ្យមាន​ការសង​សឹក​កាន់តែខ្លាំង ចំពោះ​ការឈ្លានពាន​របស់​អ៊ីរ៉ង់​លើ​អង់គ្លេស ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​បី​នៅ​អឺរ៉ុប ដែល​ព្យាយាម​រក្សាទុក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ឆ្នាំ​២០១៥ ទោះបី​អាមេរិក​ប្រកាស​ដកខ្លួន​ចេញ​។​

​រដ្ឋមន្ដ្រីការបរទេស​អង់គ្លេស​លោក​ Jeremy Hunt ​បាន​និយាយថា ឧបទ្ទវហេតុ​នេះ​បង្ហាញឲ្យឃើញពី​សញ្ញា​ព្រួយបារម្ភ ដែល​អ៊ីរ៉ង់​អាច​ជ្រើសរើស​ផ្លូវ​គ្រោះថ្នាក់ នៃ​ការធ្វើសកម្មភាព​ខុសច្បាប់​និង​បង្ក​អស្ថិរភាព​។ អង់គ្លេស​មិន​ព្រងើយកន្ដើយ​ដាច់ខាត នឹង​ឆ្លើយតប​ទៅវិញ​តាមរយៈ​វិធានការ​ធ្ងន់ធ្ងរ​។ ជុំវិញ​បញ្ហា​នេះ​ការិយាល័យ​កិច្ចការបរទេស​អង់គ្លេស បាន​ទាក់ទង​ទៅ​មន្ដ្រី​ទទួលបន្ទុក​កិច្ចការបរទេស​អ៊ីរ៉ង់​ផងដែរ​កាលពី​ថ្ងៃ​សៅរ៍​។ ទន្ទឹមគ្នា​រដ្ឋាភិបាល​អង់គ្លេស​បាន​កំណត់ឲ្យ​កោះប្រជុំ​បន្ទាន់​ជា​លើក​ទី​ពីរ ដើម្បី​ពិភាក្សា​ពី​ការឆ្លើយតប​របស់ខ្លួន​។

​ចក្រភព​អង់គ្លេស​ក៏បាន​ព្រមាន​ទៅ​បណ្ដា​នាវា ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ដឹកជញ្ជូន​អង់គ្លេស ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​តំបន់​កើតហេតុ​បណ្ដោះអាសន្ន​។​

​បើតាម​ការបកស្រាយ​ពី​អ៊ីរ៉ង់​វិញ​បានឲ្យដឹងថា ការឃាត់​នាវា​របស់​អង់គ្លេស​មួយគ្រឿង​នោះ ដោយសារតែ​ផ្គើន​មិន​គោរព​ច្បាប់​ដែនសមុទ្រ​អន្តរជាតិ នៅពេល​ឆ្លងកាត់​ច្រក​សមុទ្រ​ Hormuz​។ អ៊ីរ៉ង់​បាន​ចោទ​នាវា​មិន​ព្រម​បិទ​ប្រព័ន្ធ​ GPS និង​មិន​អើពើ​ការព្រមាន​របស់​អ៊ីរ៉ង់​ជាដើម​។ បន្ទាប់ពី​ឃាត់ នាវា​ត្រូវបាន​គេ​នាំ​ទៅកាន់​កំពង់ផែ​ Bandar Abbas​ ដើម្បី​ស៊ើបអង្កេត​។ បើតាម​ប្រភពព័ត៌មាន​ពី​អ៊ីរ៉ង់ ឲ្យដឹងថា មនុស្ស​នៅលើ​នាវា​ចំនួន​២៣​នាក់​គឺមាន​សុវត្ថិភាព ពុំបាន​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​អ្វី​ឡើយ​។​

អង្គការ NATO

នៅថ្ងៃអាទិត្យនេះ អង្គការ NATO បានថ្កោលទោស និងជំរុញឱ្យអ៊ីរ៉ង់ដោះលែងកប៉ាល់ ដឹកប្រេងអង់គ្លេសជាបន្ទាន់ ដោយចោទថាការរឹបអូសនេះគឺជាទង្វើរំលោភលើសេរីភាព នាវាចរអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) អង្គការ NATO បានសង្កត់ធ្ងន់ដូច្នេះថា៖ «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះ ការរឹបអូសកប៉ាល់ពីរគ្រឿង នៅឯច្រកសមុទ្រ Hormuz ពីសំណាក់កងកម្លាំងអ៊ីរ៉ង់...ហើយដែលទង្វើនេះរំលោភបំពាន យ៉ាងធ្ងន់ធ្ងរដល់សេរីភាពនាវាចរអន្តរជាតិ...ដូច្នេះយើងជំរុញឱ្យអ៊ីរ៉ង់ដោះលែងកប៉ាល់ និងនាវិកទំាងនោះជាបន្ទាន់ ហើយយើងគាំទ្រឱ្យមានដំណោះស្រាយមួយតាមផ្លូវការទូត»។

​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​អង់គ្លេស​និង​អ៊ីរ៉ង់ បានចាប់ផ្តើម​កើនឡើង​នៅ​ដើមខែ​នេះ នៅពេលដែល​កងទ័ពជើងទឹក​អង់គ្លេស បាន​រឹបអូស​នាវា​របស់​អ៊ីរ៉ង់​មួយគ្រឿង​ឈ្មោះ Grace 1 ដែល​សង្ស័យថា បាន​រំលោភ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ដឹក​ប្រេង​ទៅកាន់​ប្រទេស​ស៊ី​រី​។ ក្រោយមក អ៊ីរ៉ង់​បាន​ប៉ុនប៉ង​ហាមឃាត់​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​វិញ ដែល​ធ្វើដំណើរ​កាត់​តាម​ច្រក​សមុទ្រ ​Hormuz ប៉ុន្ដែ​បាន​បើកបរ​ចាកចេញ​វិញ បន្ទាប់ពី​ការព្រមាន​របស់​នាវា​អង់គ្លេស​។ ភ្លាមៗ​អង់គ្លេស​បាន​ជំរុញ​មិនឲ្យ​អ៊ីរ៉ង់​បង្កបញ្ហា​នៅក្នុង​តំបន់​នេះឡើយ​។ នៅ​ទីបំផុត នាវា​អង់គ្លេស​នៅតែ​គេច​មិន​ផុតពី​ក្រ​ញ៉ាំ​ដៃ​អ៊ីរ៉ង់​ដដែល​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ