Trending now

អង្គការ​សហប្រជាជាតិ​ ​ចុះ​ទៅ​ពិនិត្យ​មើល​វិបត្តិ​នយោបាយ​នៅ​វ៉េណេស៊ុយអេឡា

22:34 | 23/06/2019 (យោងតាម postkhmer.com សរុបដោយវិច្ឆិកា)

ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ លោកស្រី​ ​Michelle Bachelet​ បាន​ទៅ​ដល់​ប្រទេស ​វ៉េណេស៊ុយអេឡា ​កាល​ពី​ថ្ងៃ​ពុធ​ជា​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​ ដើម្បី​ពិនិត្យ​មើល​វិបត្តិ​សេដ្ឋកិច្ច​ និង​នយោបាយ ​ដែល​កំពុង​បន្ត​នៅ​​ក្នុង​ប្រទេស​មួយ​នេះ​។

លោកស្រី Michelle Bachete ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ

លោកស្រី​ Bachelet ​គ្រោង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ​នីកូឡាស់ ​ម៉ាឌូរ៉ូ ​និង​មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក ​Juan Guaido​ មុន​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

យោង​តាម​អង្គការ​សហប្រជាជាតិ​ប្រជាជន​វ៉េណេស៊ុយអេឡា​ប្រហែល ​៤ ​លាន​នាក់ ​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​​ ចាប់​តាំង​ពី​ឆ្នាំ ​២០១៥​ ខណៈ​ដែល​ទំនិញ​សម្រាប់​ប្រើប្រាស់​ជា​មូលដ្ឋាន ឡើង​ថ្លៃ ហើយ​​សេវា​សាធារណៈ​ និង​ប្រព័ន្ធ​សុខាភិបាល​បាន​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​​។

លោក​ Guaido ​ដែល​បាន​ប្រកាស​ខ្លួន​ឯង​ ជា​ប្រធានាធិបតី​ស្តីទី កាល​ពី​ខែ​មករា​ និយាយ​ថា ​ជំនួប​លោកស្រី​ Bachelet ជាមួយ​នឹង​ខ្ញុំ​(Guaido ) ​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ទទួល​ស្គាល់​ភាព​មហន្តរាយ​នៅ​ក្នុង​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ​ ថ្វី​បើ​លោកស្រី​បាន​មក​ទស្សនកិច្ច​តាម​ការ​អញ្ជើញ​របស់​លោក ​ម៉ាឌូរ៉ូ​ ក្តី។

យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​អង្គ​ការ​សហប្រជាជាតិ​ បាន​ឲ្យ​ដឹង​ថា​ លោកស្រី​ក៏​មាន​គម្រោង​​ជួប​ជាមួយ​ក្រុម​ជន​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​ការ​ធ្វើ​បាប​ផ្សេងៗ និងក្រុម​​សមាជិក​នៃ​សហគមន៍​នេះ​​ផង​ដែរ​។

លោកស្រី​ Bachelet ដែល​កំពុង​រៀបចំ​របាយការណ៍​មួយ​អំពី​វ៉េណេស៊ុយអេឡា ​ធ្លាប់​​រិះគន់​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​​វិបត្តិ​នេះ ​និង​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាជន៕​

(យោងតាម postkhmer.com សរុបដោយវិច្ឆិកា)

(យោងតាម postkhmer.com សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់