Trending now

អង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្គាហ្សា

08:16 | 07/05/2019 (ហេង វុធ្ធី)

យុគ្គសម័យ - បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាលោក Nickolay Mladenov បានអំពាវនាវឱ្យបញ្ឈប់ការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានិងអ៊ីស្រាអែល ដែលកំពុងស្ថិតនៅក្នុងភាពតានតឹងកាន់តែកើនឡើងយ៉ាងធ្ងន់ធ្ងរ។

ភាពតានតឹងកាន់តែកើនឡើងនៅតំបន់ហ្គាហ្សា (រូបថត៖ daidoanket.vn)

នាថ្ងៃទី ៥ ខែឧសភា នៅលើបញ្តាញសម្គម លោក Nickolay Mladenov បានសង្កត់ធ្ងន់ថាមានការខូចខាតខាងអាយុជីវិតជនប៉ាឡេស្ទីននិងអ៊ីស្រាអែល ព្រមទាំងមានផ្ទះសំបែងច្រើនក៏ត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទីផងដែរ។ ការប៉ះទង្គិចនេះបានកើនឡើងចាប់ពីថ្ងៃទី ៤ ឧសភានៅពេល រ៉ុកកែតច្រើនគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា សំដៅទៅលើតំបន់មួយចំនួននៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង បន្ទាប់ពីជនប៉ាឡេស្ទីនចំនួន ៤ នាក់ ត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតំបន់ភាគខាងអ៊ីស្រាអែល។ មានរ៉ុក្កែតឬគ្រាប់ផ្លោងប្រមាណ ៤៥០ គ្រាប់ត្រូវបានបាញ់ចេញពីហ្គាហ្សាទៅកាន់ទឹកដីអ៊ីស្រាអ៊ែលចាប់ពីថ្ងៃទី ៤ ខែឧសភា ហើយអ៊ីស្រាអែលក៏បានបាញ់រាំងស្កាត់បានជាងមួយភាគបីក្នុងចំណោមរ៉ុកកែតនេះ។ កាប៉ះទង្គិចនេះបានបណ្តាលឲ្យប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២ នាក់ត្រូវបានស្លាប់ និងជិត ៥០ នាក់ទៀតរងរបួស ខណៈដែលប្រទេសអ៊ីស្រាអែលមាន ៣ នាក់ត្រូវបានស្លាប់និងជាង ១០០ នាក់ទៀតរងរបួសផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ