Trending now

អង្គការសហប្រជាជាតិអបអេសារទរបណ្តាថ្នាក់ដឹកនាំក្រុម​ G20 សន្យាទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

13:08 | 12/04/2019

នាថ្ងៃទី២ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានអបអរសារទរចំពោះការដែលបណ្តាថ្នាក់ដឹកនាំនៅលើពិភពលោក សន្យានឹងខិតខំប្រឹងប្រែងថែមទៀតក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញនៅលើពិភពលោក (G20) នាថ្ងៃទី១ ខែធ្នូ នៅទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន។

Ả កិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ COP24 នៅទីក្រុង Katowice ប្រទេសប៉ូឡូញ

សេចក្តីប្រកាសនៃបណ្តាប្រទេស G20 ក៏បានលើកឡើងយ៉ាងច្បាស់ថា ប្រទេសទាំងអស់សុទ្ធសឹងតែមានគោលបំណងទន្ទឹងរង់ចាំដល់ពេលរៀបចំកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ COP24 នៅទីក្រុង Katowice ប្រទេសប៉ូឡូញ នឹងសម្រេចបាននូវការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទនិងផ្សាយចេញបាននូវឯកសារជាក់ស្តែងនៃកិច្ចព្រមព្រៀងបារីសឆ្នាំ២០១៥ ដើម្បីបង្កើតឡើងមូលដ្ឋានរួមសំរាប់ប្រទេសទាំងអស់នៅលើពិភពលោក នឹងខិតខំប្រឹងប្រែងឈានទៅសម្រេចបាននូវគោលដៅរួម គឺជាការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និង បន្ស៊ាំឲ្យបានល្អចំពោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់