Trending now

អង្គការសហប្រជាជាតិបានចាប់ផ្តើមការស៊ើបអង្កេតទៅលើសង្គ្រាមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសហ្វីលីពីន

13:02 | 12/07/2019 (យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការធ្វើស៊ើបអង្កេតលើការសម្លាប់រង្គាល ដែលគេហៅថា «សង្គ្រាមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន»នៅប្រទេសហ្វីលីពីន។

ទាហានចំណុះកងកម្លាំងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនហ្វីលីពីន (រូបថត៖vietnampus.vn)

នាថ្ងៃទី ១១ ខែកក្កដា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការធ្វើស៊ើបអង្កេតចំពោះការសម្លាប់រង្គាល ដែលគេហៅថា "សង្គ្រាមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន" ដែលត្រូវបានបំផុសឡើងដោយប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte។ យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងថាមានមុខសញ្ញាប្រមាណ ៦.៦០០ នាក់ ត្រូវបានកំចាត់ដោយប៉ូលីសក្នុងការបាញ់តតាំងគ្នាជាមួយ ក្រុមឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន ចាប់តាំងពីលោក Duterte បានជាប់ឆ្នោតជាប្រធានាធិបតីនាឆ្នាំ ២០១៦ ដោយលោកមានកម្មវិធីនយោបាយរកម្លេងឆ្នោតគឺត្រូវបង្រាបឧក្រិដ្ឋជនយ៉ាងខ្លាំង ជាពិសេសបទឧក្រិដ្ឋកម្មគ្រឿងញៀនផងដែរ។ ទោះយ៉ាងណាក៏ដោយក្រុមសកម្មជនបានអះអាងថាចំនួនមុខសញ្ញាដែលត្រូវបានកំចាត់ពិតប្រាកដគឺមានយ៉ាងហោចណាស់ ២៧.០០០ នាក់ ហើយសកម្មភាពរបស់អង្គការសហប្រជាជាតិគឺយឺតយាវពេក។ សេចក្តីសម្រេចនេះមិនធ្លាប់ពីមុន សម្រាប់ប្រទេសហ្វីលីពីន ទទួលបានការគាំទ្រពីប្រទេសចំនួន ១៨ រួមមានសម្លែងប្រឆាំងចំនួន ១៤ ក្នុងនោះមានប្រទេសចិន និងមានសម្លេងអនុបវាទចំនួន១៥ ក្នុងនោះមានជប៉ុន។ សេចក្តីសម្រេចនេះស្នើឱ្យអាជ្ញាធរហ្វ៊ីលីពីនទប់ស្កាត់រាល់ការសម្លាប់មនុស្សដោយគ្មានការជំនុំជម្រះ ហើយគួរតែសហការជាមួយឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោកស្រី Michelle Bachelet ផងដែរ។ យោងតាមផែនការ លោកស្រី Bachelet នឹងប្រកាសរបាយការណ៍ស្តីពីលទ្ធផលស៊ើបអង្កេតនៅខែមិថុនាឆ្នាំ២០២០៕

(យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ