Trending now

អង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុបស្វែងរកដំណោះស្រាយសន្តិភាពសំរាប់ ប្រទេសស៊ីរី

07:29 | 17/09/2018

តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស នៃសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini និងបេសកជនពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan de Misture មាន ជំនួបពិភាក្សាអំពីស្ថានភាពនៅខេត្ត Idlib ប្រទេស៊ីរី។

តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស នៃសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini និង បេសកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan de Misture

យោងតាមសេចក្តីប្រកាសសារព័ត៌មាននាថ្ងៃទី១៥ខែកញ្ញា នៃស្ថាប័ន សកម្មភាពកិច្ចការបរទេសអឺរ៉ុប (EEAS) ថា ក្នុងកិច្ចប្រជុំនៅទីក្រុង Geneva ប្រទេសស្វីសនាយប់ថ្ងៃទី១៤ខែកញ្ញា ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហ ប្រតិបត្តិការរវាង EU និង អង្គការសហប្រជាជាតិ ជាមួយនឹងភាគីពាក់ព័ន្ធនានា មកចូលរួមកិច្ចចរចារសន្តិភាព Asanta (រួមមានរុស្ស៊ី អ៊ីរ៉ង់ និងទួរគី) ស្តីអំពី យន្តការឈប់បាញ់ ក៏ដូចជាកិច្ចការរៀនចំបង្កើតគណៈកម្មាធិការកែប្រែ រដ្ឋធម្មនុញ្ញ នៅប្រទេសស៊ីរី សំដៅចាប់ផ្តើមឡើងវិញនូវដំណើរការផ្សះផ្សារ នយោបាយនៅប្រទេសមជ្ឈិមបូព៌ានេះ។ EU ត្រៀមខ្លួនជាស្រេចចូលរួម ដំណើរការស្តារឡើងវិញរបស់ស៊ីរី នៅពេលដែលមានការផ្ទេរនយោបាយ ទាំងស្រុងនិងពេញលេញ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន