Trending now

អង្គការសុខភាពពិភពលោក៖ ការប្រយុទ្ធប្រឆាំងនឹង Covid-19 នឹងឈានចូលដំណាក់កាលគ្រោះថ្នាក់

17:55 | 25/10/2020

ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃទី ២៣ ខែតុលា បានដកស្រង់សម្តីលោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) ថា ប៉ុន្មានខែខាងមុខនេះនឹង “ជួបការលំបាកខ្លាំង” នៃការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ។

រូបថតជាឧទាហរណ៍ (vnanet.vn)

លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា “យើងកំពុងស្ថិតក្នុងដំណាក់កាលសំខាន់ៗដែលទាក់ទងនឹងរោគរាតត្បាតជាសកល ជាពិសេសនៅអឌ្ឍគោលខាងជើង”។ ប៉ុន្មានខែខាងមុខនេះនឹងមានការលំបាកយ៉ាងខ្លាំង ហើយប្រទេសជាច្រើននឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែលបណ្ដាលមកពីរោគរាតត្បាត Covid-19។

លោក Tedros Adhanom Ghebreyesus បាននិយាយថា ប្រទេសជាច្រើនបានរកឃើញករណីឆ្លងថ្មីកើនឡើងយ៉ាងខ្លាំង ដែលបណ្ដាលឲ្យមន្ទីរពេទ្យជាច្រើនប្រតិបត្តិការលើសកំណត់។ អគ្គនាយកអង្គការសុខភាពពិភពលោក បានជំរុញឱ្យថ្នាក់ដឹកនាំប្រទេសនានាចាត់វិធានការជាបន្ទាន់ដើម្បីជៀសវាងការដួលរលំនៃប្រព័ន្ធសុខាភិបាល។​ ជាមួយគ្នានេះ បណ្តាប្រទេសគួរតែចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃរោគរាតត្បាតនៅក្នុងតំបន់ដែលមានចំនួនករណីឆ្លងថ្មីកើនឡើងយ៉ាងឆាប់រហ័ស៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស