Trending now

អង្គការសុខភាពពិភពលោក (WHO) អំពាវនាវឱ្យធានាការចែកចាយវ៉ាក់សាំងជំងឺ Covid-19 ប្រកបដោយសមធម៌

10:39 | 20/01/2021

អគ្គនាយករងអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភអំពីការចែកចាយវ៉ាក់សាំងបង្ការ COVID-19 នៅលើទូទាំងសកលលោក ក្នុងនោះលោកក៏បានគូសបញ្ជាក់ថាពិភពលោកកំពុងជិតឈានដល់ "ការបរាជ័យខាងសីលធម៌ដ៏ធ្ងន់ធ្ងរ"។

អគ្គនាយករងអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus (រូបថត៖ AFP/ TTXVN)

អគ្គនាយករងអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានសម្តែងការព្រួយបារម្ភអំពីការចែក ចាយវ៉ាក់សាំងបង្ការ COVID-19 នៅលើទូទាំងសកលលោក ក្នុងនោះលោកក៏បានគូសបញ្ជាក់ថាពិភពលោកកំពុងជិតឈានដល់ "ការបរាជ័យខាងសីលធម៌ដ៏ធ្ងន់ធ្ងរ" ព្រមទាំងដាស់ តឿនឱ្យប្រទេសនិងក្រុមហ៊ុនផលិតចែកចាយវ៉ាក់សាំងនៅទូទាំងពិភពលោកឱ្យកាន់តែស្មើគ្នាផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមនាយកប្រតិបត្តិប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកដែលធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ១៨ ខែមករា ប្រមុខ អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា យថាទស្សន៍នៃការចែកចាយវ៉ាក់សាំងប្រកបដោយសមភាព គឺកំពុងបង្កប់នូវហានិភ័យដ៏ធ្ងន់ធ្ងរ ក្នុងបរិបទដែលកម្មវិធីចែករំលែកវ៉ាក់សាំង COVAX រំពឹងថានឹងចាប់ផ្តើមចាក់វ៉ាក់សាំង ពីខែកុម្ភៈខាងមុខនេះ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស