Trending now

ឡាវ​ស្វែងរក​ការគាំទ្រ​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម UN

08:49 | 30/09/2020 (ហេង វុធ្ធី)

នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លួ​ន ស៊ី​ស៊ូ​លី​ត ប្រកាស​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​នានា​នៅ​ចំពោះមុខ អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​ឡាវ​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC)​របស់​អង្គការសហប្រជាជាតិ​។​

នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លួ​ន ស៊ី​ស៊ូ​លី​ត

ថ្លែង​តាមរយៈ​វីដេអូ​ថត​ទុកជាមុន​ក្នុង​អង្គប្រជុំ​លើក​ទី ៧៥ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ថ្ងៃ ២៦ ខែកញ្ញា នាយករដ្ឋមន្ត្រី​ឡាវ បានប្រកាស​គាំទ្រ​ឥត​ងាករេ​លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។​ មេដឹកនាំ​រដ្ឋ​អាស៊ីអាគ្នេយ៍​រូបនេះ​ក៏​លើកឡើង​ផងដែរ​ថា ឡាវ មានជំនឿថា យន្តការ​អន្តរជាតិ​នៅតែមាន​តម្លៃ​ក្នុង​ការរក្សា​សន្តិភាព​ពិភពលោក និង​ដោះស្រាយ​បញ្ហា​ប្រឈម​សាកល​។ លោក​ឆ្លៀត​សង្កត់ធ្ងន់​ផងដែរ​ថា ការដោះស្រាយ​បញ្ហា​ដោយ​ឯកតោភាគី និង​ប្រើប្រាស់​កម្លាំង បណ្តាល​ឲ្យ​មាន​សង្គ្រាម ក៏ដូចជា​គ្រោះមហន្តរាយ​ដល់​មនុស្សជាតិ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក ថង​លួ​ន ស៊ី​ស៊ូ​លី​ត បានលើកឡើង​ដែរ​ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការសហប្រជាជាតិ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស ក៏ដូចជា​ការកាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​ឲ្យ​ឡាវ​ចេញ​ផុតពី​ក្រុម​ប្រទេស​អភិវឌ្ឍ​តិចតួច​។ ​វា​ជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ឡាវ​ប្រកាស​ឈរឈ្មោះ​សម្រាប់​បេក្ខភាព​សមាជិក​ក្រុមប្រឹក្សា​សង្គម និង​សេដ្ឋកិច្ច​សម្រាប់​អាណត្តិ​ឆ្នាំ​២០២៣ ដល់​២០២៥​។ លោក​បន្ថែម​ដូច្នេះ​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក ថង​លួ​ន បានប្រកាស​អំពាវនាវ​រក​ការគាំទ្រ​ពី​សមាជិក​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ឡាវ​កំពុង​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​ឆ្នាំ ២០២៣​ដល់​ឆ្នាំ ២០២៥​។ នាយករដ្ឋមន្ត្រី​ឡាវ​ថ្លែង​ដូច្នេះ​៖ «​វា​ជា​សង្ឃឹម​របស់ខ្ញុំ ដែល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ស្វែងរក​សមាជិកភាព​ក្នុង​ស្ថាប័ន​ដ៏​សំខាន់​របស់​អង្គការសហប្រជាជាតិ ជា​លើកដំបូង​»​។

«យើង​ថ្លែងអំណរគុណ​ដល់​ការគាំទ្រ​ដ៏​មានតម្លៃ​ពីរ​ដ្ឋ​សមាជិក​ទាំងអស់ និង​សន្យាថា​ពេល​ក្លាយជា​សមាជិក ឡាវ​នឹងចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​របស់​ក្រុមប្រឹក្សា​»​។​ តាមពិតទៅ ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ ជា​ស្ថាប័ន​ទទួលបន្ទុក​លើ​ការអភិវឌ្ឍ​ដោយ​ស្ថិរភាព ដោយ​ផ្តោតលើ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។ ក្រុមប្រឹក្សា​នេះ មាន​សមាជិក​ចំនួន​៥៤​ប្រទេស និង​មាន​អាណត្តិ​ចំនួន​៣​ឆ្នាំ​។​

​ក្រៅតែពី​ការលើកឡើង លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​សមាជិកភាព​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម នាយករដ្ឋមន្ត្រី​ឡាវ ក៏​លើក​ផងដែរ​ពី​បញ្ហា​ប្រឈម​រួម ដែល​ក្នុងនោះ​មាន​បម្រែបម្រួល​អាកាសធាតុ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះមហន្តរាយ ក្នុងការ​អភិវឌ្ឍ ដែល​រួមមាន​សន្តិសុខ​ស្បៀង និង​ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​។​ ក្រៅពី​យន្តការ​អភិបាលកិច្ច​សាកល មេដឹកនាំ​ឡាវ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព និង​ស្វែងរក​ប្រភព​ថាមពល​ផ្សេងទៀត​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​បណ្តាល​ឲ្យ​កើនឡើង​កម្តៅ​ផែនដី​៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: ThmeyThmey.com)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍