Trending now

ហ្វីលីពីនទទួលយកសំណើពីភាគីចិន ដែលចង់ចូលរួមស៊ើបអង្កេតករណីលិចទូកនេសាទ និងការទៅចោលអ្នកនេសាទហ្វីលីពីន២២នាក់

23:13 | 22/06/2019 (យោងតាម​ freshnewsasia និង kohsantepheapdaily សរុបដោយវិច្ឆិកា)

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានទទួលយកសំណើពីភាគីចិន ដែលចង់ឲ្យមានការស៊ើបអង្កេតរួមគ្នាមួយ ទៅលើករណីដែលទូកនេសាទចិន បានបោះបង់ចោលជនជាតិហ្វីលីពីន ២២នាក់ បន្ទាប់ពីទូករបស់ពួកគេលិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte

ទោះបីជាយល់ព្រមតាមសំណើរចិនក៏ដោយ ប៉ុន្តែលោក ឌូតឺតេ ក៏មានសំណើផ្ទាល់ខ្លួនមួយទៅចិនវិញផងដែរ នោះគឺការស្នើសុំឲ្យភាគីទីបីចូលរួមនៅក្នុង គណៈកម្មាធិការស៊ើបអង្កេត ដើម្បីឲ្យលទ្ធផលនៃការស៊ើបអង្កេតត្រូវបានទទួលស្គាល់ជារួម និងមានតម្លាភាព។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថា យើងកំពុងទាមទាររក យុត្តិធម៌ជូនដល់អ្នកនេសាទយើងទាំង ២២នាក់ ហើយយើងនឹងប្រើប្រាស់គ្រប់វិធានការ តាមផ្លូវច្បាប់ឲ្យដល់ទីបំផុតតែម្តង។

គួរបញ្ជាក់ថា ការលិចទូកនេសាទហ្វីលីពីនខាងលើនេះ បានកើតមានឡើងកាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ដោយវាបានធ្វើឲ្យលោក ឌូតឺតេ ត្រូវប្រឈមមុខនឹងការរិះគន់ផងដែរ ខណៈលោកមិនទាន់អាចដោះស្រាយការទាមទារ រកយុត្តិធម៌ ឲ្យបានទាន់ពេលវេលា បន្ទាប់ពីមានការចោទប្រកាន់ផ្ទុះឡើងថា ទូកនេសាទចិនគឺជាអ្នកបង្ក ឲ្យទូកនេសាទហ្វីលីពីនលិច ហើយថែមទាំងទៅចោលអ្នកនេសាទហ្វីលីពីនទាំង ២២នាក់ ដោយមិនខ្វល់ថាពួកគេត្រូវស្លាប់ ឬមួយរស់នោះឡើយ។

ហ្វីលីពីនទទួលយកសំណើពីភាគីចិន ដែលចង់ចូលរួមស៊ើបអង្កេតករណីលិចទូកនេសាទ និងការទៅចោលអ្នកនេសាទហ្វីលីពីន២២នាក់

ជុំវិញការចោទប្រកាន់ខាងលើនេះ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល ក៏បានចេញសេចក្តីប្រកាសផងដែរ ដោយក្នុងនោះភាគីចិនបានពន្យល់ថា តាមពិតទីទូកនេសាទចិនបានព្យាយាម ជួយសង្គ្រោះ កម្មករទូកនេសាទហ្វីលីពីនទាំង ២២នាក់ នោះទៅហើយ ប៉ុន្តែទូកនេសាទចិនត្រូវបង្ខំចិន ចាកចេញពីកន្លែងកើតហេតុវិញ ព្រោះតែការឡោមព័ទ្ធពីទូកនេសាទហ្វីលីពីនផ្សេងៗទៀត ដែលមានចំនួនពី ៧-៨គ្រឿង។ ការស៊ើបអង្កេត ខាងលើនេះ គឺដើម្បីស្វែងយល់ការពិតអំពីអ្វីដែលបានកើតមានឡើង៕


(យោងតាម​ freshnewsasia និង kohsantepheapdaily សរុបដោយវិច្ឆិកា)

(យោងតាម​ freshnewsasia និង kohsantepheapdaily សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់