Trending now

ហ្វីលីពីន កំពុងពិរចាណាផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីស្លង់ ក្រោយស្នើឱ្យ UN ស៊ើបអង្កេត លើសង្រ្គាមគ្រឿងញៀន

16:15 | 16/07/2019 (យោងតាម freshnews សរុបដោយវិច្ឆិកា)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងពិរចាណាយ៉ាងយកចិត្តទុក ដាក់ ចំពោះការផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ិស្លង់ បន្ទាប់ពីប្រទេសមួយនេះដឹកនាំកិច្ចប្រជុំ ស្ដីពីការស្វែងរកដំណោះស្រាយ UN ដើម្បីបើកការស៊ើបអង្កេតលើសង្រ្គាមប្រឆាំង គ្រឿងញៀនរបស់លោក។


លោក​ឌុយ​ទែ​តេពិចារណា​ផ្តាច់ទំនាក់ទំន​ង​ការទូត​ជាមួយ​អ៊ី​ស្លង់​

ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ កំពុង​ពិចារណា​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត ជាមួយ​ប្រទេស​អ៊ី​ស្លង់ បន្ទាប់ពី​ប្រទេស​ជាង​២០ កាលពី​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩ បានចេញ​សេចក្តីអំពាវនាវ​មួយ ឲ្យ​អង្គការសហប្រជាជាតិ បើក​ការស៊ើបអង្កេត លើ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន ដែល​ដឹកនាំ​ដោយ​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​។ ប្រទេស​អ៊ី​ស្លង់​ជា​អ្នក​បញ្ជូន​ពង្រាង​សេចក្ដីសម្រេច​មួយ​នោះ ដែល​គាំទ្រ​ភាគច្រើន​ពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។ នៅក្នុង​សេចក្ដី​ពង្រាង​នោះ ជំរុញ​ឲ្យ​រដ្ឋាភិបាលលោក​ឌុយ​ទែ​តេ រារាំង​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ស្នើឲ្យ​ដោះស្រាយ​ជាបន្ទាន់​។​

លោក​ឌុយ​ទែ​តេបាន​ហៅ អ៊ី​ស្លង់​ដែលជា​ប្រទេស មាន​ផែន​ទឹកកក​ច្រើន​គ្រប់​ដណ្តប់​នៅ​ផ្ទៃ​ប្រទេស​ទាំងមូល ថា​គ្រាន់តែ​ជា​ដុំ​ទឹកកក គឺជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ទឹកកក​ច្រើន មិន​យល់​អំពី​បញ្ហា​សង្គម សេដ្ឋកិច្ច​និង​នយោ​បាយ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ទេ​។​

គួរ​ជម្រាបជូន​ថា ប្រទេស​ហ្វីលីពីន​និង​ប្រទេស​អ៊ី​ស្លង់ ដ្បិតថា​មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ក៏ពិតមែន ប៉ុន្តែ​ប្រទេស​ទាំងពីរ ពុំមាន​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ទាំងសងខាង​ឡើយ​៕

(យោងតាម freshnews សរុបដោយវិច្ឆិកា)

(យោងតាម freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស