Trending now

ហុងកុង​​សព្វថ្ងៃ​​កំពុង​ប្រឈម​​​​វិបត្ដិ​​អាក្រក់​​បំផុត​គិត​តាំង​ពី​ឆ្នាំ​១៩៩៧

15:50 | 08/08/2019 (សរុបដោយវិច្ឆិកា)

ប្រធានការិយាល័យ​ចិន​ប្រចាំ​នៅ​ហុងកុង​និង​ម៉ា​កាវ បាន​និយាយ​នៅ​ថ្ងៃទី​០៧​សីហា​នេះ​ថា ហុងកុង​កំពុង​ប្រឈម​នឹង​វិបត្ដិ​អាក្រក់​បំផុត ចាប់តាំងពី​ហុងកុង​ត្រូវ​អង់គ្លេស​ប្រគល់ឲ្យ​ចិន​គ្រប់គ្រង​វិញ​ក្នុង​ឆ្នាំ​១៩៩៧​។ ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​មួយ​នេះ កំពុង​ប្រឈម​នឹង​ការតវ៉ា​ជាច្រើន​ខែ​មកហើយ ដែល​ពេលខ្លះ​ការតវ៉ា​មាន​ទាំង​អំពើហិង្សា​ទៀតផង​។ ការតវ៉ា​ផ្ទុះឡើង​ដោយសារតែ​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ ប្រឆាំងនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ហើយ​បច្ចុប្បន្នកំពុង​ក្លាយជា​បញ្ហា​ប្រឈម​ដោយផ្ទាល់​សម្រាប់​រដ្ឋាភិបាល​ហុងកុង ស្ថិតក្រោម​ការដឹកនាំរ​បស់​លោកស្រី​ខា​រី ឡា​ម​។

អ្នកតវ៉ាហុងកុង


មន្ដ្រីជាន់ខ្ពស់​ចិន​ប្រចាំ​នៅ​ហុងកុង​បាន​និយាយថា វិបត្ដិ​នៅ​ហុងកុង​បានអូសបន្លាយ​ពេល​ប្រមាណ​៦០​ថ្ងៃ​ហើយ រីឯ​អំពើហិង្សា​កំពុង​រីក​រាលដាល​កាន់តែខ្លាំង​ជាង​មុន ធ្វើឲ្យប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ហុងកុង​។ ក្នុងនោះ​មាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន ប៉ះពាល់​សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ ដូច្នេះ​អាច​និយាយបានថា ហុងកុង​សព្វថ្ងៃ​កំពុង​ប្រឈម​នឹង​ស្ថានភាព​អាក្រក់​បំផុត​។

​អ្នកនាំពាក្យ​ការិយាល័យ​គោលនយោបាយ​កំពូល​របស់​ចិន ប្រចាំ​នៅ​ទីក្រុង​ហុងកុង បាន​អះអាងថា កម្លាំង​ប្រឆាំង​ចិន គឺជា​មេក្លោង​នៅ​ពីក្រោយ​ឆាក នៃ​អំពើហិង្សា​នៅក្នុង​ទីក្រុង​ហុងកុង​។ ចិន​បាន​ប្រាប់​ក្រុមបាតុករ កុំឲ្យ​មើលស្រាល​វិធានកា​រ​ដោះស្រាយ​របស់​រដ្ឋាភិបាលកណ្តា​ល​ចិន និង​ព្រមាន​ដោយ​ប្រៀបធៀប កុំឲ្យ​ក្រុមបាតុករ​មកលេង​ជាមួយ​ភ្លើង បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ទទួលបាន​ភ្លើង​ត្រឡប់មកវិញ​។​

​កាលពី​ថ្ងៃ​ចន្ទ​មេដឹកនាំ​ហុងកុង​លោកស្រី​ខា​រី ឡា​ម​បាន​ថ្លែងថា ការតវ៉ា​ដែល​កំពុង​រីក​រាលដាល​ជា​អំពើហិង្សា​កាន់តែខ្លាំង ពិតជា​ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ច្បាប់ និង​សណ្ដាប់ធ្នាប់​ហុងកុង ហើយ​កំពុង​រុញច្រាន​ឲ្យ​ទីក្រុង ធ្លាក់​ដល់​ស្ថានការណ៍​មួយ​គ្រោះថ្នាក់​បំផុត​។ នៅក្នុង​សុន្ទរកថា លោកស្រី​បាន​ចោទប្រកាន់​ក្រុម​សកម្មជន​ថា បាន​ប្រើប្រាស់​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន ជា​លេស ដើម្បី​លាក់បាំង​គោលដៅ​តវ៉ា​ពិតប្រាកដ​របស់​ពួកគេ​។​

ការតវ៉ា​នៅក្នុង​ក្រុង​ហុងកុង បានចាប់ផ្ដើម​ឡើង​កាលពី​ថ្ងៃទី​០៩​ខែមិថុនា គិត​មកដល់ពេលនេះ​ជិត​ពីរ​ខែ​ហើយ​។ ការតវ៉ា​បាន​ឈានដល់ អំពើហិង្សា​បណ្ដាលឲ្យ​មនុស្ស​របួស​ជា​ច្រើននាក់ និង​ចាប់ខ្លួន​ជាច្រើន​នាក់​ទៀត ក្រោម​បទ​ចោទថា ប្រព្រឹត្ដ​អំពើ​កុបកម្ម​។ ដើមហេតុ​នៃ​ការតវ៉ា ដើម្បី​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែល​ហុងកុង​គ្រោង​អនុម័ត​កាលពី​ខែកក្កដា ប៉ុន្ដែ​សេចក្ដីព្រាងច្បាប់​ត្រូវ​លុបចោល​វិញ ក្រោយ​រដ្ឋាភិបាល​រង​សម្ពាធ​ខ្លាំង​ពី​ក្រុមបាតុករ​។ លោកស្រី​ខា​រី ឡា​ម យល់ព្រម​ដក​សេចក្តីព្រាងច្បាប់​នោះ​ចេញ​វិញ ដោយ​សង្ឃឹមថា ការតវ៉ា​នឹង​ស្ងប់ស្ងាត់​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ក្រុមបាតុករ​នៅតែ​ប្រមូលផ្តុំ​គ្នាត​វា់​ដដែល​។ ការតវ៉ា​ដែល​បាននិងកំពុង​អូសបន្លាយ​នេះ បង្ហាញឲ្យឃើញពី​ការស្រេ​ក​ឃ្លាន​នូវ ការថែរក្សា​ហុងកុង ឲ្យ​ស្ថិតក្រោម​ការដឹកនាំ​បែប​ប្រជាធិបតេយ្យ កាន់តែ​ច្រើនឡើងៗ​។​

​ហុងកុង ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ដោយ​ស្ថិតក្រោម​គោលការណ៍​ដឹកនាំ​បែប ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។ ហុងកុង​មាន​ឯករាជ្យភាព​តុលាការ ប្រព័ន្ធ​សេដ្ឋកិច្ច​និង​នីតិប្បញ្ញត្តិ​របស់ខ្លួន​។ ប៉ុន្តែ​មនុស្ស​ជាច្រើន មាន​ការព្រួយបារម្ភ​កាន់តែខ្លាំង អំពី​ឥទ្ធិពល​របស់​ចិន​មកលើ​ហុងកុង​៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន