Trending now

ហុងកុងផ្ទុះការតវ៉ាជាថ្មីឈានដល់ប៉ះទង្គិចនិងចាប់ខ្លួនមនុស្ស៦នាក់

19:28 | 08/07/2019 (យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

ប៉ូលិសហុងកុងបានចាប់ខ្លួនបាតុករចំនួន ០៦នាក់កំឡុងបាតុកម្មកាលពីថ្ងៃអាទិត្យ ដែលត្រូវបានបន្តធ្វើឡើង ដើម្បីប្រឆាំងនឹងច្បាប់ស្តីពីការធ្វើបត្យាប័នដ៏ចម្រូងចម្រាសមួយ បើទោះបីជាមានការបន្ទន់ឥរិយាបថពីអភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) យ៉ាងណាក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

មនុស្សប្រមាណ ២៣០,០០០នាក់ បានដង្ហែរក្បួនបាតុកម្មនៅលើដងផ្លូវកូវលូន (Kowloon)

ប៉ូលិស​ហុងកុង​បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់ ក្នុងពេល​ពួកគេ​ធ្វើបាតុកម្ម​នៅ​តំបន់​ទេសចរណ៍​មួយ​ក្នុង​ក្រុង​កាលពី​ថ្ងៃអាទិត្យ​។ អ្នករៀបចំ​បាតុកម្ម​បាន​និយាយថា មាន​មនុស្ស​ប្រមាណ​២៣​ម៉ឺន​នាក់​បាន​ដើរ​ដង្ហែ​ក្បួន​នៅលើ​ដងផ្លូវ​Kowloon ឆ្លងកាត់​កំពង់ផែ​ឆ្ពោះទៅកាន់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ក្នុង​ក្រុង​។ នេះ​គឺជា​ការ​ដង្ហែ​ក្បួន​តវ៉ា​ជាថ្មី​មួយទៀត ប្រឆាំង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ជា​ច្បាប់​អនុញ្ញាតឲ្យ​បញ្ជូនមនុ​ស្ស​ទៅកាត់​ទោសនៅ​ប្រទេ​សចិន​។

​ការតវ៉ា​ដំបូង​ឡើយ​ប្រព្រឹត្ដទៅដោយ​សន្ដិភាព ប៉ុន្ដែ​ក្រោយមក​ក៏​ផ្ទុះ​ហិង្សា​ប៉ះទង្គិច​ជាមួយ​ប៉ូលិស បន្ទាប់ពី​ពួកគេ​បាន​បិទផ្លូវ​។ ចំណែក​ការតវ៉ា​កាលពី​ថ្ងៃទី​០១​កក្កដា​ក៏​ផ្ទុះ​អំពើហិង្សា​កើតឡើង​ដែរ ដោយ​ក្រុមបាតុករ​បាននាំគ្នា​វាយកម្ទេច​កញ្ចក់​វិមាន​សភា​ហុងកុង និង​សម្រុកចូល​ទៅ​កាន់កាប់​ក្នុងនោះ មុនពេល​ពួកគេ​ត្រូវបាន​ប៉ូលិស​បណ្ដេញចេញ​វិញ​។​

​ជុំវិញ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​លោកស្រី​ខា​រី ឡា​ម​មេដឹកនាំ​ហុងកុង បាន​ផ្អាក​ការពិភាក្សា​អនុម័ត​ជា​បណ្ដោះអាសន្ន​ហើយ​បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​ដោយ​ហិង្សា នៅពេល​ប៉ូលិស​បាញ់កាំភ្លើង​គ្រាប់​ជ័រ​និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​បំបែក​ក្រុមបាតុករ​។ ប៉ុន្ដែ​លោកស្រី​មិន​យល់ស្រប​នឹង​ការស្នើសុំ​ឲ្យ​លុប​ច្បាប់​នេះ​ចោល​ទេ ផ្ទុយ​ពី​អ្វីដែល​ក្រុមបាតុករ​ចង់បាន​។ បាតុកម្ម​ប្រឆាំង​ច្បាប់​ធ្វើ​បត្យាប័ន ក៏​រួមបញ្ចូល​ការស្នើសុំ​ឲ្យ​លោក​ស្រីចុះ​ចេញពី​តំណែង​ថែមទៀត​។​

ប៉ូលិសហុងកុងចាប់ខ្លួនបាតុករ៦នាក់ ដែលបានបង្កអំពើហិង្សាកំឡុងការតវ៉ា

​ហុងកុង​បាន​ស្ថិតក្រោម​ការគ្រប់គ្រង​តាម​រូបមន្ដ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ ចាប់តាំងពី​វិល​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៩៧​។ ប្រព័ន្ធគ្រប់គ្រង​នេះ​អនុញ្ញាតឲ្យ​ហុង​កុងដឹកនាំ​តាម​បែបប្រ​ជា​ធិបតេយ្យ រីឯ​ប្រទេស​ចិន​គ្រប់គ្រង​តាមបែប​កុម្មុយនីស្ដ​។ ហុងកុង​មាន​សិទ្ធិសេរីភាព​គ្រប់គ្រាន់​ក្នុង​ការបញ្ចេញមតិ ឬ​ការរិះគន់​លើ​ចំណុច​អវិជ្ជមាន​របស់​ថ្នាក់ដឹកនាំ ផ្ទុយ​ពី​នៅ​ចិន​ដែល​ត្រូវបាន​រឹតត្បិត​មិនឲ្យ​និយាយស្ដី​ដោយ​សេរី​ឡើយ​។ ដូច្នេះហើយ​បានជា​ប្រជាជន​ហុងកុង​មិន​ពេញចិត្ដ​នឹង​រដ្ឋាភិបាល នៅពេល​មាន​ទំនោរ​ទៅរក​ក្រុង​ប៉េកាំង​ម្ដងៗ​។ ពួកគេ​តែងតែ​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង ដើម្បី​បង្ហាញ​ពី​ការមិនពេញចិត្ដ​នឹង​ការ​លូកដៃ​របស់​ក្រុង​ប៉េកាំង​មកលើ​រដ្ឋបាល​ហុងកុង​។​

​សម្រាប់​ច្បាប់​ធ្វើ​បត្យាប័ន​ដែល​មេដឹកនាំ​ហុងកុង​គ្រោង​អនុម័ត ក្រុម​អ្នក​រិះគន់​និយាយថា​អាច​គំរាមកំហែង​ដល់​នីតិរដ្ឋ​និង​កេរ្ដិ៍ឈ្មោះ​ហុងកុង​ជា​អន្ដរជាតិ ក្នុងនាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នៅ​អាស៊ី​។ ក្រុម​សេដ្ឋី​នៅ​ហុងកុង​មួយចំនួន ក៏​ចាប់ផ្ដើម​ផ្ទេរ​ទ្រព្យសម្បត្ដិ​ផ្ទាល់ខ្លួន​ទៅ​ឯនាយសមុទ្រ​រួចទៅហើយ​។ ក្រុមអ្នកវិភាគ​សេដ្ឋកិច្ច​ក៏​ធ្លាប់​លើកឡើងថា ប្រសិនបើ​ភាពចលាចល​នៅ​បន្ដ​កើតឡើង​ក្នុង​ក្រុង​ហុងកុង ក្រុមហ៊ុន​អន្ដរជាតិ​ធំៗ​នឹង​ពិចារណា​ផ្លាស់ប្ដូរ​ទីតាំង​ទៅកាន់​ប្រទេស​ផ្សេង ពេលនោះ​នឹង​ប៉ះពាល់​ខ្លាំង​សេដ្ឋកិច្ច​ហុងកុង​៕


(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ