Trending now

សេដ្ឋកិច្ចបារាំងត្រូវរងផលប៉ះពាល់ដោយបាតុកម្ម

13:29 | 11/12/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - កាលពីចុងសប្តាហ៍មុន នាថ្ងៃទី ៨ ខែធ្នូ ប្រទេសបារាំងត្រូវរងនូវផលប៉ះពាល់ដោយសារបាតុកម្មលើកទីពីរ នៃក្រុម “អាវកាក់ពណ៌លឿង” ដែលបានធ្វើឱ្យរង្គោះរង្គើរទីក្រុងប៉ារីសនិងទីក្រុងជាច្រើនទៀត។

ប្រធានាធិបតីបារាំងនឹងអញ្ជើញថ្លែងសន្ទរកថាទៅកាន់សាធារណៈ (រូបថតៈ FRESH NEWS)

ជាពិសេស រដ្ឋធានីប៉ារីសនៅតែជាកន្លែងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការដង្ហែក្បួនត្រូវបានប្រែទៅជាអំពើហិង្សានៅពេលដែល ជនជ្រុលនិយមបានដុតរថយន្ត ដាក់វត្ថុរាំងស្ទះតាមដងវិថីនិងបានបំបែកបង្អួច ។ល។ មន្ត្រីមានសមត្ថភាពនៃទីក្រុងបានឲ្យដឹងថា ការខូចខាតដែលបង្កឡើងដោយក្រុមបាតុករគឺធំជាងបាតុកម្មនៅថ្ងៃទី ១ ខែធ្នូកន្លងទៅ។

មុននេះ ប៉ូលិសប្រហែលជា ៨.០០០ នាក់ត្រូវបានដាក់ពង្រាយនៅទីក្រុងប៉ារីសដើម្បីទប់ទល់នឹងភាពចលាចលខណៈដែលក្រុមជ្រុលនិយមបានដុតឡាន លួចប្លន់ហាងនៅលើមហាវិថី Champs Elysees។

ទន្ទឹមជាមួយគ្នានេះ កងកម្លាំងសន្ដិសុខក៏បានកៀងគររថពាសដែក ហ៊ុំព័ទ្ធមហាវិថីនៅប៉ារីស។ សន្តិសុខមិនត្រឹមតែត្រូវបានរឹតបន្តឹងនៅទីក្រុងប៉ារីសប៉ុណ្ណោះទេ ថែមទាំងប៉ូលិសចំនួន ៨៩.០០០ នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស កើនឡើង ២៤.០០០ នាក់ ប្រៀបនឹងសប្ដាហ៍មុន។

ក្រុមជ្រុលនិយមបានដុតរថយន្ត ដាក់វត្ថរារាំងតាមដងវិថីនៃទីក្រុងប៉ារីស (រូបថតៈ FRESH NEWS)

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋមន្រ្តីមហាផ្ទៃលោក Christophe Castaner ថា ប៉ូលីសបានចាប់ខ្លួនមនុស្សចំនួន ១.៣៨៥ នាក់ទូទាំងប្រទេស ក្នុងនោះមាន ៩២០ នាក់ នៅទីក្រុងប៉ារីស។ ការប៉ះទង្គិចនៅរដ្ឋធានីបណ្តាលឲ្យមនុស្ស ១២៦ នាក់ត្រូវរងរបួសនិងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

នាយករដ្ឋមន្ដ្រី Edouard Philippe បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈមួយរំពេច។ តាមទស្សនៈរបស់គាត់ រដ្ឋាភិបាលនៅតែរក្សាការប្រុងប្រយ័ត្នក៏ដូចជាកងកម្លាំងសន្ដិសុខនៅប៉ារីសនិងកន្លែងផ្សេងទៀត។

នាយករដ្ឋមន្ដ្រី លោក Edouard Philippe ក្នុងនាមរដ្ឋាភិបាលបានថ្លែងអំណរគុណដល់ “អស់អ្នកដែលបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់នៅសប្តាហ៍នេះ” ក្នុងនោះ មានទាំងថ្នាក់ដឹកនាំនៃគណបក្សនយោបាយនិងអង្គការសហជីពនានាផងដែរ។ លោកបានសង្កត់ធ្ងន់ថា “ដល់ពេលវេលាសម្រាប់ការពិភាក្សាដែលចាប់ផ្តើមពីការជជែកវែកញែកក្នុងសភានិងព្រឹទ្ធសភា ទៅដល់កិច្ចប្រជុំជាមួយតំណាងនៃចលនា “អាវកាក់ពណ៌លឿង” នៅទីស្នាក់ការរបស់នាយករដ្ឋមន្ត្រី។ លោកបានអះអាងថា ការសន្ទនានេះនឹងបានបន្តហើយ “គ្មានប្រភេទពន្ធណាអាចគំរាមកំហែងដល់សាមគ្គីភាពជាតិនៅឡើយ”។

(រូបថតៈ FRESH NEWS)

ចំពោះមុខព្រឹត្តិការណ៍នេះ ប្រធានាធិបតីបារាំង លោក Macron បានធ្វើសុន្ទរកថាជាសាធារណៈជាលើកដំបូងរបស់លោកទៅកាន់ប្រទេសបារាំងនៅម៉ោង ២០ ថ្ងៃទី ១០ ខែធ្នូ ម៉ោងក្នុងស្រុក (ប្រហែលម៉ោង ២ នៅថ្ងៃទី ១១ ខែធ្នូ ម៉ោងហាណូយ) បន្ទាប់ពីរយៈពេល ៤ សប្តាហ៍ដែលប្រព្រឹត្តទៅបាតុកម្មប្រឆាំងរដ្ឋាភិបាលបាននៅទូទាំងប្រទេស៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់