Trending now

សហរដ្ឋអាមេរិកផ្លាស់ប្តូរយុទ្ធសាស្រ្តជាមួយតំបន់អាស៊ីតាមរយះគោលនយោបាយផ្តោតលើសេដ្ឋកិច្ច ការគ្រប់គ្រង និងសន្តិសុខ

17:03 | 05/04/2019

យុគសម័យ៖ រដ្ឋអំណាចរបស់ប្រធានាធីបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាប់ផ្តើមប្រើប្រាស់ពាក្យពេចន៍ “មហាសមុទ្រឥណ្ឌា-អាស៊ីបាស៊ីហ្វិក” ពេលនិយាយពីតំបន់អាស៊ី ជំនួសពាក្យអាស៊ីបាស៊ីហ្វិក ឬអាស៊ី ដែលបានគេប្រើប្រាស់ក្នុងអំឡុងពេលយូរក្នុងរយះពេលកម្លងមក។

ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីពុំត្រឹមតែលើការហៅឈ្មោះថែមទាំងនិងបានបញ្ជាក់យ៉ាងច្បាស់លាស់ក្នុងសិក្ខាសាលាស្តីអំពីយុទ្ធសាស្រ្ត មហាសមុទ្រឥណ្ឌា-អាស៊ីបាស៊ីហ្វិក ដែលប្រកាសដោយលោក Walter Douglas ឧបការរីរងរបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនាថ្ងៃទី៣ ខែ មេសា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវ និងកិច្ចការការបរទេសប្រជាជន VPDF (ដែលចំណុះសម្ព័ន្ធសមាគមបណ្តាអង្គរមិត្តភាពវៀតណាម) សហការជាមួយស្ថានទូតសហរដ្ឋអាមេរិក ប្រចំានៅវៀតណាម។

ទិដ្ឋភាពក្នុងសិក្ខាសាលា

វាយតំលៃខ្ពស់នូវសារះសំខាន់របស់តំបន់អាស៊ី លោក Walter Douglas បានឲ្យដឹងថា នេះជាតំបន់ដែលមានប្រជាជនប្រមាណពាក់កណ្តាលនៃប្រជាជននៃពិភពលោក មហាសមុទ្រឥណ្ឌា-អាស៊ីបាស៊ីហ្វិក” បច្ចុប្បន្នជាទីផ្សាដ៏ធំជាងគេលើពិភពលោក។ បណ្តាប្រទេសដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ដូចជា៖ អូស្រ្តាលី ចិន ជប៉ុន ឥណ្ឌា​ ឥណ្ឌូនេស៊ី និងកូរេខាងត្បូង ជាកក្តាសំខាន់ៗក្នុងតំបន់។ ទន្ទឹមនឹងនោះបណ្តាផ្លូវលើសមទ្រុដែលមានសកម្មភាពចរាចរណ៍ច្រើនកុះករជាកក្តាគន្លឹះក្នុងការធានាការរីកចម្រើនក្នុងតំបន់ ក៏ដូចជាលើពិភពលោក។ ចក្ខុវិស័យរបស់អាមេរិកចំពោះតំបន់មហាសមុទ្រឥណ្ឌា-អាស៊ីបាស៊ីហ្វិក ក្នុងរយះពេលខាងមុខគឺផ្តត់លើយុទ្ធសាស្រ្តសំខាន់ៗទំាង០៣គឺ៖ សេដ្ឋកិច្ច ការគ្រប់គ្រង និងសន្តិសុខ។

ក្នុងវិស័យសេដ្ឋកិច្ច សហរដ្ឋអាមេរិកកំពុងអនុវត្តនូវចក្ខុវិស័យដែលមានការចូលរួមពីបណ្តារដ្ឋាភិបាលទាំងអស់ ដើម្បីជំរុញវិស័យពាណិជ្ជកម្មមានភាពស្មើរគ្នា និងមានផលប្រយោជន៍គ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម គោរពបទបញ្ញាត្តិ និងគោរពអធិបតីភាព និងសិទ្ធិសម្រេចដោយខ្លួនឯង របស់ប្រទេសជាម្ចាស់ផ្ទះ​ក៏ដូចជាការប្រមូលផ្តុំវិនិយោគក្នុងវិស័យឯកជនសំរាប់តំបន់មហាសមុទ្រឥណ្ឌា-អាស៊ីបាស៊ីហ្វិក”។

ក្នុងការគ្រប់គ្រងសហរដ្ឋអាមេរិក សន្យានឹងសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់មហាសមុទ្រឥណ្ឌា-អាស៊ីបាស៊ីហ្វិក ដើម្បីបង្កលក្ខណះចាំបាច់ ដើម្បីបើកផ្លូវឲ្យការវិនិយោគរបស់វិស័យឯកជនមានទំហំធំជាង ប្រឆាំងអំពើពុករលួយ និងធានាសិទ្ធិសម្រេចដោយខ្លួនឯងរបស់បណ្តាប្រទេស ពុំមានការបង្ខិតបង្ខំ​ ជំរុញភាពស្មោះត្រង់ គោរពច្បាប់ និងការពារសិទ្ធិមនុស្ស និងបណ្តាសិទ្ធិសេរីភាពផ្សេងៗទៀត។

ក្នុងពីរវិស័យខាងលើ ធានាគាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (ADB) ប៉ានស្មាន់ថាតំបន់មហាសមុទ្រឥណ្ឌា-អាស៊ីបាស៊ីហ្វិក​ ត្រូវការ១.៧ ពាន់លានដូល្លាអាមេរិក សំរាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជារៀងរ៉ាល់ឆ្នាំ។ មានទំហំទឹកប្រាក់ប្រមាណ ៥០.០០០ លានពាន់ ដូល្លាអាមេរិក ដែលពុំទាន់ប្រើប្រាស់របស់បណ្តាមូលនិធិហិរញ្ញវត្ថុអន្តរជាតិនៅហុងគុង ក្រុងឡុងន៍ New York ។ សហរដ្ឋអាមេរិក កំពុងជំរុញបណ្តាសាជីវកម្មឯកជាន និងបណ្តាមូលនិធិហិរញ្ញវត្ថុវិនិយោគកាន់តែច្រើនក្នុងតំបន់មហាសមុទ្រឥណ្ឌា-អាស៊ីបាស៊ីហ្វិក។
លោក Douglas សង្កត់ថាះ បណ្តាក្រុមហ៊ុនសហរដ្ឋអាមេរិកចង់វិនិយោគចូលក្នុងតំបន់មានភាពច្បាស់លាស់ និងនាំយកនៅផលប្រយោគជន៍កាន់តែច្រើនសំរាប់ប្រទេសដែលទទួលការវិនិយោគ និងបង្កើតទីផ្សារការងារកាន់តែច្រើនបន្ថែមទៀត ដែលឈរលើទម្រង់សេដ្ឋកិច្ចទីផ្សារសេរី។ ឆ្នាំ២០១៧ សហរដ្ឋអាមេរិកបានចំណាយថវិកាដែលមានទំហំទឹកប្រាក់ ប្រមាណ៩៦០ ពាន់លានដូល្លា ជាទុនវិនិយោគផ្ទាល់ពីបរទេស (FDI) មហាសមុទ្រឥណ្ឌា-អាស៊ីបាស៊ីហ្វិក។ ឆ្នាំ២០១៨ ចំនួនទឹកប្រាក់កើនឡើងជាង១.០០០​លានដូល្លាអាមេរិក។ មកដល់បច្ចុប្បន្ននេះពុំមានប្រទេសណាមួយដែលវិនិយោគក្នុងតំបន់នេះច្រើនជាងសហរដ្ឋអាមេរិកឡើយ។ ក្នុងនោះជប៉ុន កូរេខាងត្បូង សង្ហបុរី ដែលទទួលការវិនិយោគច្រើនជាងគេ។

លោក ក៏បានវាយតំលៃខ្ពស់នូវទុនវិនិយោគផ្ទាល់ពីបរទេសចូលវៀតណាម (ប្រមាណ១.៥ ពាន់លានដូល្លាអាមេរិក) និងហ្វ៊ីលីពីន (ក្រោម៦ ពាន់លានដូល្លាអាមេរិក) នៅតែក្នុងកំរិតទៀប។ ក្នុងនោះថៃទទួលបាន១៥ ពាន់លាន និងសង្ហបុរី២៦០ ពាន់លាន​ដូល្លាអាមេរិក។ ទិសដៅរបស់សហរដ្ឋះអាមេរិក ក្នុងរយះពេលខាងមុខ កំរិត (FDI)​​ របស់វៀតណាម យ៉ាងហោចត្រូវខ្ពស់ដូចសង្ហបុរី និងបណ្តាប្រទេសផ្សេងៗទៀតត្រូវខ្ពស់ជាង។ ប្រទេសទាំងអស់ក្នុងតំបន់ទទួលការទុន (FDI)​​​របស់សហរដ្ឋអាមេរិក មានការកើនឡើងជាបន្តបន្ទាប់។

ឧបការីរងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក ថ្លែងមតិក្នុងសិក្ខាសាលា

ក្នុងវិស័យសន្តិសុខ អាមេរិកកំពុងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់មហាសមុទ្រឥណ្ឌា-អាស៊ីបាស៊ីហ្វិក ដើម្បីទប់ទល់ជាមួយការគំរាមគំហែងរួម ការពារផលប្រយោគជន៍រួម និងការពាអធិបតីភាព។ ក្នុងអំឡុងពេលខាងមុខ សហរដ្ឋអាមេរិក នឹងបង្កើនវត្តមានរបស់កងទ័ពជើងទឹកនៅតំបន់នេះ។ ឆ្នាំ២០២០​ សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនកម្លាំងកងទ័ពជើងទឹកមានចំនួន២ភាគ ៣នៃកងទ័ពនៅតំបន់ផ្សេងៗមកដល់តំបន់អាស៊ីបាស៊ីហ្វិក។ វត្តមាននៃកងកម្លាំងយោធាអាមេរិក នៅតំបន់នេះមានទាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែមានលក្ខណះដោយឡែកគឺសហរដ្ឋអាមេរិក នឹងចំណាយថវិកាច្រើនលើវិស័យយោធា។​ ជាក់ស្តែងបង្កើនសកម្មភាពជួយឧបត្ថម្ភក្នុងសកម្មភាពមនុស្សធម៍ កាត់បន្ថយគ្រោះធម្មជាតិ និងថែរក្សាសន្តិសុខ។ ក្នុងនោះវៀតណាម និងហ្វ៊ីលីពីនជាប្រទេសទាំងពីរដែលទទួលការយកចិត្តទុកដាក់ច្រើន។

ឧបការរីរងរបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា វិស័យទាំង៣​ដែលបណ្តាសាជីវកម្មអាមេរិកនឹងវិនិយោគក្នុងតំបន់នាពេលខាងមុខនេះដូចជាសេដ្ឋកិច្ចឌីជីថល ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។​ ទន្ទឹមនឹងនោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ចង់បង្កើតឡើងបរិយាកាស គួរឲ្យទាក់ទាញសំរាប់បណ្តាអ្នកវិនិយោគអាមេរិក ចូលក្នុងវិស័យទាំង៣ ខាងលើ។

លោក Douglas បានបញ្ជាក់ថា អាទិភាពរបស់សហរដ្ឋអាមេរិក​ គឺកសាងតំបន់សន្តិភាព មានការរីកចម្រើន កិច្ចសហប្រតិបត្តិការ សេរីភាព និងមានការគោរពគ្នាទៅវិញទៅមក។​ ដើម្បីអនុវត្តប្រការនេះសហរដ្ឋអាមេរិកនឹងជំរុញទំនាក់ទំនង និងកសាងសមត្ថភាពជាមួយបណ្តាសម្ព័ន្ធមិត្ត ដៃគូក្នុងតំបន់ជាអាទិភាពដ៏សំខាន់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន