Trending now

សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជាស្រេចក្នុងធ្វើកិច្ចសន្ទនាជាមួយអ៊ីរ៉ង់ បន្ទាប់ពីភាពតានតឹងក្នុងរយៈពេលកន្លងមក

13:38 | 11/07/2019 (យោងតាម TTXVN បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១០ ខែកក្កដា អាមេរិកបានរិះគន់លើការរំលោភបំពានរបស់អ៊ីរ៉ង់ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ក៏ប៉ុន្តែអាមេរិកនៅតែត្រៀនខ្លួនជាស្រចដើម្បីធ្វើកិច្ចសន្ទនាជាមួយអ៊ីរ៉ង់។

មូលដ្ឋានចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ១០ ខែកក្កដា អាមេរិកបានរិះគន់លើការរំលោភបំពានរបស់អ៊ីរ៉ង់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាឆ្នាំ ២០១៥ ដែលហៅថាផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ហើយព្រមទាំងព្រមានទីក្រុងតេអេរ៉ង់ថា ប្រទេសនេះកំពុងធ្វើឲ្យខ្លួនឯងឯកោតែម្តង។ ទោះជាយ៉ាងណាក៏ដោយ នាពេលនោះ ទីក្រុងវ៉ាស៊ីនតោនក៏បានបញ្ជាក់សាជាថ្មីថាអាមេរិកមានឆន្ទៈធ្វើកិច្ចសន្ទនាជាមួយអ៊ីរ៉ង់។ សេចក្តីប្រកាសរបស់អាមេរិកបញ្ជូនទៅថ្នាក់ដឹកនាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលបានសរសេរថា "គ្មានហេតុផលដែលអាចជឿទុកចិត្តបានសម្រាប់ការពង្រីកកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ។ល។ យើងខ្ញុំអំពាវនាវឱ្យអ៊ីរ៉ង់ប្រែក្រឡាប់រាល់ជំហានដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនាពេលបច្ចុប្បន្នរបស់ទីក្រុងតេអេរ៉ង់ និងបញ្ឈប់រាល់ផែនការពង្រីកបន្ថែមទៀតនាពេលអនាគត។ អាមេរិកបានលើកច្បាស់ថាយើងមានឆន្ទៈចរចាដោយគ្មានលក្ខខ័ណ្ឌជាចម្បងណាមួយឡើយ ហើយយើងកំពុងផ្តល់ឱ្យប្រទេសអ៊ីរ៉ង់នូវសមត្ថភាពក្នុងការធ្វើឱ្យមានភាពប្រក្រតីឡើងវិញក្នុងទំនាក់ទំនងផងដែរ។” នៅក្នុងកិច្ចប្រជុំសម្ងាត់នាថ្ងៃទី១០ ខែកក្កដា ទីភ្នាក់ងារ IAEA) បានជូនដំណឹងដល់ប្រទេសជាសមាជិកថា អ៊ីរ៉ង់កំពុងចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមដល់ភាពបរិសុទ្ធ ៤,៥%។ កម្រិតនេះគឺខ្ពស់ជាងដែនកំណត់ ៣,៦៧% ដែលទីក្រុងតេអេរ៉ង់បានឯកភាពជាមួយក្រុម P៥ + ១ (រួមមានប្រទេសជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់) ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រនាឆ្នាំ២០១៥៕

(យោងតាម TTXVN បកប្រែដោយ ហេង វុធ្ធី)

(យោងតាម TTXVN បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ