Trending now

សហរដ្ឋអាមេរិកគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការបង្កើតការតាំងទីលំនៅនៅតំបន់ West Bank

20:25 | 19/11/2019 (សរុបដោយវិច្ឆិកា)

នាថ្ងៃទី ១៨ ខែវិច្ឆិការដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានប្រកាសថារដ្ឋាភិបាលអាមេរិកលែងចាត់ទុកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ថាមិនស្របនឹងច្បាប់អន្តរជាតិ។ សេចក្តីថ្លែងការណ៍នេះបង្ហាញពីការបញ្ច្រាសនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលបួនទសវត្សរ៍កន្លងមកលើការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ។

សហរដ្ឋអាមេរិកគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការបង្កើតការតាំងទីលំនៅនៅតំបន់ West Bank។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានធ្វើការកត់សម្គាល់ដូចខាងលើ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រោមការសាទរយ៉ាងខ្លាំង ពីសំណាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា «ក្រោយការសិក្សាយ៉ាងយកចិត្តទុកដាក់ពីការ ជជែកដេញដោលផ្នែកច្បាប់ពីគ្រប់ភាគីទាំងអស់ សហរដ្ឋអាមេរិកបានសន្មត់ថា ការតាំងទីលំនៅរបស់ប្រជាជនអ៊ីស្រាអែលនៅក្នុងដែនដី West Bank មិនមែនជាទង្វើផ្ទុយនឹងច្បាប់អន្តរជាតិទៀតនោះទេ... ហើយការចាត់ទុកថា ការតាំងទីលំនៅស៊ីវិលនេះជាទង្វើខុសច្បាប់អន្តរជាតិ ក៏លែងមានទៀតដែរ ព្រោះវាមិនអំណោយផលដល់ការស្វែងរកសន្តិភាព»។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានធ្វើអាណានិគមលើដែនដីប៉ាឡេស្ទីន West Bank ចាប់តាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ បើទោះជាមានការថ្កោលទោសពីសហគមន៍អន្តរជាតិក៏ដោយ។ ម្យ៉ាងវិញទៀត អតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់ចាត់ទុកថាវាគឺទង្វើខុសច្បាប់ផងដែរ ប៉ុន្តែតែងតែបោះឆ្នោតវេតូនឹងដំណោះស្រាយ UN ប្រឆាំងអ៊ីស្រាអែលជានិច្ច។ បច្ចុប្បន្នប្រជាជនអ៊ីស្រាអែលជាង ៦០០,០០០នាក់កំពុងរស់នៅតំបន់ West Bank និងហ្សេរុយសាឡឹមខាងកើតក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ២.៩លាននាក់៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន