Trending now

សហរដ្ឋអាមេរិក លក់អាវុធមានតម្លៃ ២.២ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ ដោយមិនខ្វល់ពីការព្រមាន របស់ចិន

22:21 | 09/07/2019 (យោងតាម FN សរុបដោយវិច្ឆិកា)

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមហើយក្នុងការលក់ អាវុធជាលក្ខណៈទ្រង់ទ្រាយធំ មានតម្លៃជាង ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ បើទោះជាមាន ការព្រមានពីចិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។

សហរដ្ឋអាមេរិក លក់អាវុធមានតម្លៃ ២.២ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ ដោយមិនខ្វល់ពីការព្រមាន របស់ចិន

សភាអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ បានឱ្យដឹងដែរថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើ ការលក់រថក្រោះ M1A2T Abrams ១០៨គ្រឿង បូកជាមួយបរិក្ខាពាក់ព័ន្ធ និងមីស៊ីល Stinger ២៥០គ្រឿង តបតាមសំណើរបស់កោះតៃវ៉ាន់។ រថក្រោះទាំងនេះត្រូវបានគេប៉ាន់ប្រមាណមានតម្លៃ ២ពាន់លានដុលា្លរ រីឯមីស៊ីល Stinger មានតម្លៃ ២២៣លានដុល្លារ។

គួរបញ្ជាក់ថា កាលពីខែមីនា ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានអះអាងថា អាវុធដែលទីក្រុងតៃប៉ិ បញ្ជាទិញពីសហរដ្ឋអាមេរិក នឹងជួយដល់ដែនកោះមួយនេះបង្កើនសមត្ថភាព ការពារជាតិ ទាំងគោក និងអាកាស ហើយវាក៏បង្ហាញផងដែរពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពារកោះតៃវ៉ាន់។ ប៉ុន្តែ ក្រសួងការពារជាតិចិនធ្លាប់បានព្រមានថាការលក់អាវុធឱ្យកោះតៃវ៉ាន់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីអាមេរិក និងចិន ខណៈភាគីទំាងពីរកំពុងស្វះស្វែងរក កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្ម។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang

ទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ បានចេញមុខទទូចឲ្យសហរដ្ឋអាមេរិក លុបចោលវិញភ្លាមនូវគម្រោងលក់សព្វាវុធ​ឲ្យ​​ទៅកោះតៃវ៉ាន់ និងបានបន្តស្នើឲ្យទីក្រុងវ៉ាស៊ីនតោនផ្តាច់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ថែមទៀត។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយដូច្នេះថា «ចិនទទូចឲ្យសហរដ្ឋអាមេរិក គោរពតាមការ​ប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ចិនតែមួយ ព្រមទាំងសេចក្តីថ្លែងការណ៍រួមទាំងបីរវាងចិន-អាមេរិក ហើយលុបចោល​វិញនូវគម្រោងលក់សព្វាវុធផ្សេងៗទៅឲ្យតៃវ៉ាន់ និងកាត់ផ្តាច់ចំណងទាក់ទងផ្នែកយោធាជាមួយតៃវ៉ាន់ ដើម្បីជៀសវាងការ​​បំផ្លិចបំផ្លាញទំនាក់ទំនងទ្វេភាគីរបស់យើង ក៏ដូចជាសុខសន្តិភាពនិងស្ថិរភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់»។

គួរជម្រាបថា លោក Geng បានធ្វើការអត្ថាធិប្បាយបែបនេះ ដើម្បីជាការឆ្លើយតបចំពោះគម្រោងលក់សព្វាវុធទំហំ២.២ពាន់លាន​ដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោន ទៅឲ្យកោះតៃវ៉ាន់ ដោយក្នុងនោះរួមមានទាំងរថក្រោះ M1A2 Abram និងមីស៊ីលកម្ទេចយន្តហោះ​ Stinger ជាដើម៕

(យោងតាម FN សរុបដោយវិច្ឆិកា)

(យោងតាម FN សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់