Trending now

សហភាពអឺរ៉ុបបានបែកបាក់គ្នាក្នុងការជ្រើសរើសប្រធានគណៈកម្មការអឺរ៉ុប

20:46 | 29/04/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ២៨ ខែឧសភា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU)ទាំង ២៨ រូបបានជួបជុំគ្នាក្រៅផ្លូវការ ដើម្បីពិភាក្សាអំពីការជ្រើសរើសបេក្ខជនសម្រាប់តំណែងសំខាន់ ៗ ក្នុងប្លុកនេះសំរាប់អាណត្តិថ្មី។

បេក្ខជននៃគណបក្សប្រជាជនអឺរ៉ុប (EPP) លោក Manfred Weber

ក៏ប៉ុន្តែ ភាគីនានាមានការខ្វែងគំនិតគ្នាដោយមានទស្សនៈផ្សេងៗពីគ្នាលើបេក្ខជន ជាពិសេសគឺតំណែងប្រធានគណៈ កម្មការអឺរ៉ុប (EC) ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប។ ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីជំនួបនោះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ថាលោកស្រី បានគាំទ្របេក្ខជននៃគណបក្សប្រជាជនអឺរ៉ុប (EPP) លោក Manfred Weber ធ្វើជាប្រធាន EC ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Merkel បានបញ្ជាក់ថាថ្នាក់ដឹកនាំសហភាពអឺរ៉ុបមួយចំនួន បានគាំទ្របេក្ខជនផ្សេងៗទៀតហើយក៏ស្វែងរកការសម្រុះសម្រួលជាបន្តទៀតនាពេលអនាគតផងដែរ។

ចំពោះប្រធានាធិបតីបារាំង លោក Emmanuel Macron វិញ លោកបានមានប្រសាសន៍ថា លោកមានបំណងចង់ឃើញស្ត្រី ២ រូប និងបុរស ២ រូបទៀតដែលមានឥរិយាបថស្វាហាប់ ឲ្យក្លាយទៅជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ បើទោះបីជាលោកមិនបង្ហើបឲ្យដឹងឈ្មោះបេក្ខជនទាំងនេះនៅពេលនេះក៏ដោយ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ