Trending now

សហគមន៍អឺរ៉ុបបានផ្តល់អាហារូបករណ៍មេជាង ២០០ ដល់បណ្តាប្រទេសអាស៊ាន

11:15 | 10/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - ជាមួយនឹងអាហារូបករណ៍ពេញលេញទាំងនេះ និស្សិតនឹងអាចបន្តការសិក្សាថ្នាក់អនុបណ្ឌិតរហូតដល់ទៅ ២ ឆ្នាំយ៉ាងហោចណាស់នៅសាកលវិទ្យាល័យចំនួន ២ ក្នុងប្រទេសអឺរ៉ុបពីរផ្សេងគ្នា។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានលោក Igor Driesmans

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាកាតា ប្រតិភូសហភាពអឺរ៉ុប (EU) នៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាថ្ងៃទី ៨ ខែកញ្ញាបានប្រកាសថា និស្សិតចំនួន ២០៥ នាក់មកពីប្រទេសក្នុងតំបន់បានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិត Erasmus Mundus ចាប់ផ្តើមពីឆ្នាំសិក្សា ២០២០។ នេះគឺជាចំនួនអាហារូបករណ៍ Erasmus Mundus ដែលមានកំណត់ត្រាខ្ពស់បំផុត។

ជាមួយនឹងអាហារូបករណ៍ពេញលេញទាំងនេះ និស្សិតនឹងអាចបន្តការសិក្សាថ្នាក់អនុបណ្ឌិតរហូតដល់ទៅ ២ ឆ្នាំយ៉ាងហោចណាស់នៅសាកលវិទ្យាល័យចំនួន ២ ក្នុងប្រទេសអឺរ៉ុបពីរផ្សេងគ្នា។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានលោក Igor Driesmans បានសម្តែងក្តីរីករាយដែលបានឃើញថា និស្សិតអាស៊ានចាប់អារម្មណ៍សិក្សានៅអឺរ៉ុប ទោះបីមានជំងឺរាតត្បាតសកល COVID-19។ ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា អាហារូបករណ៍ Erasmus Mundus នាំមកឪកាសអភិវឌ្ឍន៍ជំនាញសិក្សានិងវិជ្ជាជីវៈនៅសាកលវិទ្យាល័យដែលមានគុណភាពខ្ពស់នៅអឺរ៉ុបសម្រាប់អ្នកទទួលអាហារូបករណ៍។

យោងតាមគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅអាស៊ានក្នុងឆ្នាំ ២០១៤-២០២០ សហភាពអឺរ៉ុបបានផ្តល់អាហារូបករណ៍ Erasmus Mundus ដល់និស្សិតនិងសាស្ត្រាចារ្យជាង ៩០០ នាក់នៅក្នុងបណ្តាប្រទេសអាស៊ាន។ ចំនួនអ្នកទទួល Erasmus Mundus ខ្ពស់ជាងគេមកពីប្រទេសហ្វីលីពីន បន្ទាប់មកគឺប្រទេសឥណ្ឌូនេស៊ីនិងវៀតណាម។

លើសពីនេះទៅទៀត កម្មវិធីអាហារូបករណ៍ Erasmus Mundus ក៏ផ្តល់នូវឧបករណ៍ជាច្រើនដើម្បីគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សាតាមរយៈកម្មវិធីពង្រឹងសមត្ថភាពឧត្តមសិក្សា (CBHE) ជំរុញការសិក្សាអឺរ៉ុបតាមរយៈកម្មវិធី Jean Monnet និងផ្លាស់ប្តូរនិស្សិតរយៈពេលខ្លីតាមរយៈកម្មវិធី ICM៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់