Trending now

សម័យប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី១៥ ស្តីពីការអនុវត្ត DOC

21:06 | 29/06/2018

នាថ្ងៃទី២៧មិថុនា នៅខេត្ត ហ៊ូណាន(ចិន) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនបានរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) លើកទី១៥អាស៊ាន - ចិនស្តីពីការអនុវត្តសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC)។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន វៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិន (រូបថតៈ VOV)

SOM-DOC ១៥ បានពិភាក្សាអំពីស្ថានភាពអនុវត្តន៍ DOC ដោយបន្តអះអាងនូវសារៈសំខាន់នៃការគោរពយ៉ាងពេញលេញប្រកបដោយប្រសិទ្ធភាព ចំពោះការរក្សាកិច្ចសន្ទនា សហប្រតិ បត្តិការដើម្បីសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។ អង្គប្រជុំក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់គឺត្រូវពង្រឹងនិងពង្រីកវិធានការកសាងទំនុកទុកចិត្តក្នុងក្របខ័ណ្ឌអនុវត្តន៍ DOC។

អញ្ជើញថ្លែងមតិនៅ SOM-DOC អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានអះអាងនូវសារៈសំខាន់នៃការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព DOC សម្រាប់ការរក្សាសន្តិភាព ស្ថិរភាពនិងសន្តិសុខតំបន់។ ស្តីពីទិសដៅកសាង COC អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung បានអះអាងនូវទស្សនៈរបស់វៀតណាមចំពោះឯកសារនេះ តាមនោះ COC ត្រូវមានលក្ខណៈចាប់បង្ខំផ្នែកគតិយុត្តិនិងជាឧបករណ៍បញ្ជាណែនាំការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ឲ្យមានខ្លឹមសាសមស្របជាមួយច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម