Trending now

សម័យចរចាលើកទី ២៧ នៃ RCEP នឹងត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសចិន

20:44 | 05/07/2019 (យោងតាម៖ vovworld.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៤ ខែកក្កដា ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា កិច្ចចរចាលើកទី ២៧ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងប្រព្រឹត្តទៅនៅទីក្រុង Zhèngzhōu ខេត្ត Hénán ប្រទេសចិននៅថ្ងៃទី ២២ ខែកក្កដាខាងមុខនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Kao Fong

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Kao Fong បានឲ្យដឹងថា កិច្ចចរចារលើកនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែកក្កដា។ ពិតណាស់ថា នេះគឺជាកិច្ចចរចារលើកដំបូងស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិន។ បន្ទាប់ពីសម័យកិច្ចចរចារនេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី RCEP នឹងត្រូវធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ២ដល់ ថ្ងៃទី ៣ ខែសីហា។ លោក Kao Fong បានសន្យាថា "ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ចិននឹងបន្តគោរពនិងគាំទ្រដល់អាស៊ានក្នុងការលើកកំពស់តួនាទីភាពជាអ្នកដឹកនាំក្នុងការចរចារ RCEP ដើម្បីជម្រុះកិច្ចប្រជុំនេះសម្រេចឲ្យបាននូវលទ្ធផលវិជ្ជមាន ក្នុងគោលបំណងរៀបចំបានល្អនូវការបញ្ចប់ការចរចានាចុងឆ្នាំនេះផងដែរ"។

​គួរបញ្ជាក់ថាក្រៅកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការចរចាពាណិជ្ជកម្ម ភាគីនានាក៏បានរៀបចំសម័យប្រជុំក្រុមការងារស្តីពីពាណិជ្ជកម្មទំនិញ សេវាកម្ម ពាណិជ្ជកម្ម ការវិនិយោគ និតិវិធី ការពារពាណិជ្ជកម្ម ហិរញ្ញវត្ថុ ទូរគមនាគមន៍ កម្មសិទ្ធិបញ្ញាអេឡិចត្រូនិច ច្បាប់និងយន្តការ ផ្សេងៗទៀផងដែរ៕

(យោងតាម៖ vovworld.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម៖ vovworld.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន