Trending now

សភាអាមេរិកបានអនុម័តឲ្យមានកិច្ចដំណើរនីតិវិធីដើម្បីទម្លាក់លោក Donald Trump ចេញពីតំណែងប្រធានាធិបតីជាផ្លូវការ

10:00 | 01/11/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ៣១ ខែតុលា សភាអាមេរិកបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការស៊ើបអង្កេតការចោទប្រកាន់ចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump។ នេះត្រូវបានគេចាត់ទុកថាជាជំហានផ្លូវការដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីធ្វើឱ្យម្ចាស់សេតវិមាន ក្លាយជាប្រធានាធិបតីទី ៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ត្រូវប្រឈមមុខនឹងការស៊ើបអង្កេតចោទប្រកាន់។

ប្រធានាធិបតីអាមេរិក លោក Donald Trump

ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi និងជាសមាជិកជាន់ខ្ពស់មួយរូប នៃគណបក្សប្រជាធិបតេយ្យកំពុងគ្រប់គ្រងសភា (រដ្ឋសភា) បានថ្លែងយ៉ាងដូច្នេះថា “ថ្ងៃនេះសភាបានបោះជំហានទៅមុខបន្ថែមទៀត ព្រោះយើងបានអនុញ្ញាតឲ្យអនុវត្តនីតិវិធី សម្រាប់ការបើកចំហរឿងក្តីនេះ... ហេតុដូច្នេះហើយសាធារណជន នឹងអាចមើលឃើញអំពីការពិតដោយខ្លួនពួកគេផ្ទាល់...។ គ្រប់យ៉ាងដែលយើងបានធ្វើទាំងអស់នេះ គឺគ្មានអ្វីក្រៅតែដើម្បីលទ្ធិប្រជាធិបតេយ្យរបស់យើងនោះទេ”។

គួរបញ្ជាក់ថា អ្វីដែលបានកើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ (ពេលវេលានៅវ៉ាស៊ីនតោន) គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ប្រធានាធិបតីអាមេរិក ដែលត្រូវបានសភារៀបចំនីតិវិធី ដើម្បីទម្លាក់ចេញពីតំណែងបែបនេះ។ សភាតំណាងរាស្ត្រ របស់សហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រជាមួយនឹងសំឡេង ២៣២ លើ ១៩៦សំឡេង ដើម្បីឲ្យមានការបន្តស៊ើបអង្កេតចូលដល់តំណាក់កាលថ្មីមួយទៀត និងត្រូវបើកចំហជាសាធារណតែម្តងសម្រាប់ដំណើរការទាំងមូល។

ទីបំផុតកិច្ចដំណើរការនីតិវិធីទម្លាក់លោក Donald Trump ចេញពីតំណែងចាប់ផ្តើមជាផ្លូវការ ក្រោយសភាបោះឆ្នោតគាំទ្រ (រូបថតៈ Reuters)

គណបក្សប្រជាធិបតេយ្យបានចោទប្រកាន់ លោកប្រធានាធិបតី Donald Trump ថា បានស្នើឲ្យបរទេសលូកលាន់កិច្ចការបោះឆ្នោតអាមេរិក ដែលសមាជិកបក្សមួយចំនួនទៀតបានចោទថា “ជាទង្វើក្បត់ជាតិ”។ ដោយឡែកលោក Donald Trump វិញបានសរសេរបង្ហោះនៅលើ Twitter របស់លោកកន្លងមកនេះថា អ្វីដែលគណៈបក្សប្រជាធិបតេយ្យកំពុងធ្វើ គឺជាទង្វើព្រាយបិសាចដ៏សាហាវបំផុត ប្រចាំប្រវត្តិសាស្ត្រអាមេរិក៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់