Trending now

សភាអង់គ្លេសបានអនុម័តលើច្បាប់ដែលបង្ខំឱ្យនាយករដ្ឋមន្ត្រីត្រូវពិគ្រោះយោបល់អំពីការពន្យាពេល Brexit

16:15 | 09/04/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - សភាអង់គ្លេសបានអនុម័តលើច្បាប់មួយ ដែលអនុញ្ញាតឱ្យអ្នកតាក់តែងច្បាប់មានសិទិ្ធស្រាវជ្រាវដោយលំអិត សូម្បីតែផ្លាស់ប្តូរសំណើររបស់នាយករដ្ឋមន្រ្តី លោកស្រី Theresa May ស្តីពីការដែលសហភាពអឺរ៉ុប (EU) បានយល់ព្រមពន្យារពេលចាកចេញពី EU របស់ទីក្រុងឡុង (ដែលត្រូវបានគេស្គាល់ដល់ជា Brexit) ដល់ថ្ងៃទី៣០ខែមិថុនាខាងមុខ។

នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May (រូបថតៈ The Independent)

ទាក់ទិននឹងបញ្ហានេះ ប្រធានក្រុមចរចានៃសហភាពអឺរ៉ុបអំពីបញ្ហា Brexit លោក Michel Barnier បានអះអាងថា សហភាពអឺរ៉ុបបានគាំទ្រយ៉ាងពេញទំហឹងចំពោះ អៀឡង់ ទោះបីជាមានអ្វីៗកើតឡើងចំពោះ Brexit ក៏ដោយ។

ថ្លែងក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅទីក្រុង Dublin របស់អៀរឡង់ លោក Barnier បាននិយាយថា ក្នុងករណី Brexit "គ្មានកិច្ចព្រមព្រៀង" EU នឹងមិនបើកការចរចាពាណិជ្ជកម្មណាមួយឡើយ ដរាបណាបញ្ហាព្រំដែនអៀរឡង់ត្រូវបានដោះស្រាយរួចរាល់។

ទន្ទឹមជាមួយគ្នានេះ ប្រធានក្រុមចរចា EU ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា ការចរចាសម្រាប់ដោះស្រាយវិបត្តិរវាងគណៈបក្សភាគីទាំងពីរនៅអង់គ្លេស នឹងនាំមកនូវលទ្ធផលវិជ្ជមាន។

នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ Leo Varadkar លោក Barnier បានឲ្យដឹងថា "យើងទាំងអស់គ្នាសុទ្ធតែសង្ឃឹមថា ការចរចារទាំងនេះនឹងនាំមកនូវលទ្ធផលវិជ្ជមាន។ ខ្ញុំធ្លាប់បាននិយាយច្រើនដងមុននេះថា យើងអាចមានមហិច្ឆតាកាន់តែច្រើនថែមទៀតអំពីទំនាក់ទំនងអនាគតរបស់យើងជាមួយចក្រភពអង់គ្លេស”៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"