Trending now

សន្និសិទអាស៊ានជំរុញទំនាក់ទំនងភាពជាដៃគូ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចរីភាព

17:17 | 28/05/2019 (បកប្រែដោយសំណាង)

យុគសម័យ- សន្និសិទមន្រ្តីជាន់ខ្ពស់អាស៊ាន (ASEAN SOM) និងបណ្តាសន្និសិទពាក់ព័ន្ធ បានប្រព្រឹត្តិទៅនៅរដ្ឋធានីបាងកក់ប្រទេសថៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។

(រូបថត៖ asean2019.go.th)

លោកស្រី Busaya Mathelin​ លេខាធិការអចិន្រ្តៃយ៌នៃក្រសួងការបរទេសថៃ ធ្វើជាអធិបតីភាពនៃកិច្ចប្រជុំអាស៊ានបូក ៣ (ASEAN SOM+3) សន្និសិទមន្រ្តីជាន់ខ្ពស់នៃកិច្ចប្រជុំកំពូល(EAS SOM) និងសន្និសិទមន្រ្តីជាន់ខ្ពស់នៃវេទិកាតំបន់អាស៊ាន (ARF SOM) និងសន្និសិទក្រុមការងារនៃសមាគមសម្របសម្រួលអាស៊ានលើកទី ៧ អំពីសំណើរសូមចូលជាសមាជិកអាស៊ានរបស់ Timor Leste។

របៀបវរៈជាផ្លូវការនៃបណ្តាសន្និសិទខាងលើ គឺដើម្បីត្រៀមរៀបចំសម្រាប់បណ្តាសន្និសិទកំពូលអាស៊ាន និងសន្និសិទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥២ (AMM 52) ​ និងបណ្តាសន្និសិទរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយបណ្តាដៃគូ (PMC) គ្រោងនឹងប្រព្រឹត្តិទៅពីថ្ងៃទី ២៣និង២៤ ​ខែ មិថុនា និងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក់។

បណ្តាប្រធានបទគ្រោងនឹងបានលើកយកមកពិភាក្សាដូចជា ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការកសាងសហគមន៍អាស៊ាន ជាពិសេសគឺបញ្ហាអាទិភាពក្នុងអាណត្តិដែលប្រទេសថៃធ្វើជាប្រធានអាស៊ាន គឺជំរុញទំនាក់ទំនងភាពជាដៃគូ ដើម្បីការអភិវឌ្ឍប្រកបដោយចរីភាព។

បណ្តាសន្និសិទនឹងពិភាក្សាអំពីទិសដៅ និងវិធានការដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយបណ្តាដៃគូ ក៏ដូចជាផ្លាស់ប្តូរពីជំហរអំពីបណ្តាបញ្ហាអន្តរជាតិ និងតំបន់ដែលសំខាន់ៗ។

សន្និសិទមន្រ្តីជាន់ខ្ពស់អាស៊ាន (ASEAN SOM) និងបណ្តាសន្និសិទពាក់ព័ន្ធសម្តែងនូវតួនាទីរបស់ប្រទេសថៃ ក្នុងការជំរុញសន្តិភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តផ្សាភ្ជាប់ក្នុងតំបន់ ដើម្បីសម្រេចគោលដៅដើម្បីសន្តិភាព ការអភិវឌ្ឍប្រកបដោយចរីភាព និងកំណើនសេដ្ឋកិច្ច ក៏ដូចជាធានាសុខមាលភាពសង្គម ជាមួយចក្ខុវិស័យកសាងសហគមន៍អាស៊ានមួយឆ្ពោះទៅអនាគត ដែលផ្តោតលើការយកប្រជាជនជាគោដៅស្នូល​ និង “គ្មាននរណាណាម្នាក់ត្រូវបានបំភេ្លចចោល”៕

(បកប្រែដោយសំណាង)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖​យោងតាមការសែត Vietnam Plus)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់