Trending now

សន្និសីទមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានពិភាក្សាគ្នាដើម្បីសម្រួលពាណិជ្ជកម្ម

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធាននាយកទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ លោកស្រី Auramon Saptaweetam បានឲ្យដឹងថា ក្រសួងកំពុងប្រញាប់ប្រញាល់បំពេញកិច្ចការត្រៀមសម្រាប់សន្និសីទមួយដែលត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ដែលជាសកម្មភាពដំបូងក្នុងឆ្នាំជាប្រធានអាស៊ាន ២០១៩ របស់ថៃ។

សន្និសីទមន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែមករា (រូបថតៈ TTXVN)

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងបាងកកថា ក្រសួងពាណិជ្ជកម្មថៃកាលពីថ្ងៃទី ៨ ខែមករា បានឲ្យដឹងថា សន្និសីទមន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែមករា នឹងផ្តោតការពិភាក្សាលើការសម្រួលពាណិជ្ជកម្ម តាមរយៈវិធានការមួយចំនួន ដូចជាប្រព័ន្ធគយអេឡិចត្រូនិកនៅក្នុងប្រទេសជាសមាជិកទាំង ១០ និងអនុញ្ញាតិឱ្យមានការទទួលស្គាល់អំពីប្រភពផលិតផលដើម្បីកាត់បន្ថយការចំណាយនិងពេលវេនានាំចេញផងដែរ។

ប្រធាននាយកទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ លោកស្រី Auramon Saptaweetam បានឲ្យដឹងថា ក្រសួងកំពុងប្រញាប់ប្រញាល់បំពេញកិច្ចការត្រៀមសម្រាប់សន្និសីទមួយដែលត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ដែលជាសកម្មភាពដំបូងក្នុងឆ្នាំជាប្រធានអាស៊ាន ២០១៩ របស់ថៃ។

យោងតាមលោកស្រី Auramon Saptaweetam សន្និសីទនេះក៏នឹងពិភាក្សាអត្ថន័យនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤ និងការត្រៀមរៀបចំសម្រាប់សន្និសីទភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ តំណាងរបស់ក្រសួងពាណិជ្ជ កម្មថៃបានចាត់ទុកថា គួរតែមានការណែនាំសម្រាប់វិធានការមិនមែនពន្ធគយ (NTM) របស់អាស៊ានដើម្បីកាត់បន្ថយឧបសគ្គពាណិជ្ជ កម្ម តាមគោលការណ៍នៃតម្លាភាពនិងការមិនរើសអើង ហើយចំពោះមុខ ចាំបាច់ត្រូវបង្កើតកិច្ចព្រមព្រៀងដោយទទួលស្គាល់គ្នាទៅវិញទៅមក (MRAs) នៅក្នុងវិស័យរថយន្ត ដើម្បីកិច្ចព្រមព្រៀងអាចត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំនេះតែម្តង។ លើសពីនេះទៀត ប្រ ទេសថៃក៏ចង់ជំរុញការបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅឆ្នាំ ២០១៩ ផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ