Trending now

ស្ថាបនិក Wikileaks អាចនឹងធ្វើបត្យាប័នទៅកាន់ទីក្រុងវ៉ាស៊ីនតោន

21:38 | 11/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប៉ូលិសអង់គ្លេសកាលពីថ្ងៃទី ១១ ខែមេសា បានចាប់ខ្លួនលោក Julian Assange ស្ថាបនិក Wikileaks នៅឯស្ថានទូតអេក្វាឌ័រ។ Wikileaks បានឲ្យដឹងថា លោក Assange អាចត្រូវបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកជាមិនខាន។

លោក Assange នៅពេលត្រូវចាប់ខ្លួន (រូបថតៈ RT)

មេធាវីរបស់លោក Assange - លោកស្រី Jen Robinson បានបញ្ជាក់នៅលើ Twitter ថា លោករូបនេះ ត្រូវបានចាប់ខ្លួនដោយសារតែសំណើធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិក។

ចាប់តាំងពីខែមិថុនាឆ្នាំ ២០១២ លោក Assange បានទៅកាន់ស្ថានទូតអេក្វាឌ័រនៅទីក្រុងឡុងដើម្បីចៀសវាងការធ្វើបត្យាប័នទៅប្រទេសស៊ុយអ៊ែត ដែលជាកន្លែង លោកត្រូវកាត់ទោសពីបទរំលោភបំពានផ្លូវភេទ ដែលស្ថាបនិក Wikileaks តែងតែបដិសេធ។ មិនត្រឹមតែប៉ុណ្ណោះ លោក Assange ថែមទាំងមានការភ័យខ្លាចថា លោកនឹងត្រូវបានធ្វើបត្យាប័នដោយរដ្ឋាភិបាលស៊ុយអែតទៅកាន់សហរដ្ឋអាមេរិក ដើម្បីកាត់ទោស បទចោទប្រកាន់ពីការបង្ហើបអាថ៌កំបាំងរបស់អាមេរិក។

គួរបញ្ជាក់ថា លោក Julian Assange គឺជាជនជាតិអូស្ត្រាលី ដែលមានជំនាញខ្ពស់ផ្នែក​ព័ត៌មានវិទ្យា ព្រមទាំងជាម្ចាស់វែបសាយ WikiLeaks ដ៏ល្បីល្បាញបំផុតនៅលើសកលលោក ដែលមានជំនាញខាងទម្លាយឯកសារសម្ងាត់ នៃបណ្តាមេដឹកនាំនយោបាយ និងពាណិជ្ជកម្មល្បីៗនៅទូទាំង​ពិភពលោក ក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរ។

ការទម្លាយរឿងសម្ងាត់របស់រដ្ឋាបាលអាមេរិកកាលពីឆ្នាំ២០១០ បានធ្វើឲ្យទៅក្រុងវ៉ាស៊ីនតោន​ កៀរគរសម្ព័ន្ធមិត្តដេញតាមចាប់រូបលោកពីប្រទេសមួយទៅប្រទេសមួយ រហូតដល់ខែសីហា ឆ្នាំ២០១២ ទើបលោក Assange អាចគេចផុតការយាយី និងទទួលបានសិទ្ធិជ្រកកោណ​នៅក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំនៅទីក្រុងឡុងដ៍ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែព្យាយាមរិះរកគ្រប់​វិធីថែមទៀតដើម្បីស្នើសុំបត្យាប័ន បញ្ជូនលោកទៅកាត់ទោសនៅសហរដ្ឋអាមេរិកនៅទីបំផុត៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន