Trending now

សញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងអាហ្សង់ទីន

00:54 | 14/05/2019

តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីនលោក Mauricio Macri កំពុងបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។ នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងនៅវៀតណាមរបស់ លោក Mauricio Macri ក្នុងតំណែង ប្រធានាធិបតីអាហ្សង់ទីន។ ដំណើរទស្សនកិច្ចនេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺនៅពេលដែលប្រទេសទាំងពីរទើបនឹងបានរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០១៨។

ទំនាក់ទំនងដ៏ជិតស្និទ្ធ ជឿទុកចិត្ត និងសហប្រតិបត្តិការបើកចំហរ

នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៧៣ អាហ្សង់ទីន ជាប្រទេសមួយក្នុងចំណោមប្រទេសអាមេរិកឡាទីនចំនួនបី (បន្ទាប់ពីគុយបានិងឈីលី) ដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ អស់រយៈពេល ៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាប និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។

ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីនលោក Mauricio Macri (រូបថត៖ TTXVN)

ប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើន បង្កើតយន្តការ និងចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ រហូតមកដល់ពេលនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ដូចជាលើកទឹកចិត្តនិងគាំពារការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងកសិកម្មជាដើម។

ប្រទេសទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមក និងសហប្រតិបត្តិការ នៅបណ្ដាវេទិកាពហុភាគីប្រកបដោយជោគជ័យ ដូចជា៖ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក វេទិកាសហប្រតិបត្តិការ អាស៊ីបូព៌ា - អាមេរីកឡាទីន (FEALAC) និងកិច្ចសហប្រតិបត្តិការត្បូង - ត្បូង (South-South cooperation) ក្នុង ក្របខ័ណ្ឌ នៃអង្គការសហប្រជាជាតិ។

ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានរៀបចំឡើងប្រកបដោយជោគ ជ័យនាពេលកន្លងទៅ ដែលក្នុងនោះមានកិច្ចប្រជុំគណកម្មការអន្តររដ្ឋាភិបាលពាក់កណ្ដាលអាណត្តិ ពិធីរំលឹកខួបលើកទី ២០ នៃការបង្កើត វិទ្យាស្ថានវប្បធម៌ អាហ្សង់ទីន - វៀតណាម។ ទាំងនេះគឺជាសក្ខីភាពដែលសរឲ្យឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែល កាន់តែត្រូវបានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។

វៀតណាមគឺជាដៃគូសំខាន់ ១ របស់អាហ្សង់ទីន ជាពិសេសគឺលើវិស័យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និង អាហ្សង់ទីនមានការវិវឌ្ឍន៍ដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។ តាមអគ្គនាយកដ្ឋានគយវៀតណាមថា ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើន ១០ ដង ពី ៣១៦ លានដុល្លារអាមេរិក ឡើង ៣ ពាន់លានដុល្លារអាមេរិក ឆ្នាំ២០១៨។ លទ្ធផលនេះបានធ្វើឱ្យអាហ្សង់ទីនក្លាយជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមនៅតំបន់អាមេរិកឡាទីន ហើយវៀតណាមជាទីផ្សារនាំចូលធំទី ៥ របស់អាហ្សង់ទីន លើពិភពលោក។

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនោះ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌រវាងប្រទេសទាំងពីរក៏មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស តាមរយៈការជួបប្រាស្រ័យទាក់ទងគ្នារវាងមហាវិទ្យាល័យនានា និងរវាងក្រុមសិល្បៈនានា។ អំពីវិស័យទេសចរណ៍ វៀតណាមទទួលបានភ្ញៀវទេសចរអាហ្សង់ទីនប្រមាណ ១ ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

បង្កើតនភាពជាដៃគូ ទូលំទូលាយរវាងវៀតណាមនិងអាហ្សង់ទីន

ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri លើកនេះ មានអត្ថន័យដ៏សំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអាហ្សង់ទីន។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតី លោក Mauricio Macri នឹងជួបចរចាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ជួបសវនាការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋសភា។ ជាពិសេសគឺ ប្រធានាធិបតី លោក Mauricio Macri នឹងចូលរួមវេទិកាធុរកិច្ចវៀតណាម - អាហ្សង់ទីន សំដៅផ្ទៀងស្ដាប់ តម្រង់ទិសដៅសម្រាប់យុទ្ធសាស្ត្រជំរុញពាណិជ្ជកម្ម វិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរនាពេលខាងមុខ។ ដោយមានកិច្ចខិតខំប្រឹងប្រែងរួម ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអាហ្សង់ទីននឹងបន្តត្រូវបានពង្រឹង និងពង្រីកថែមទៀតជាពិតប្រាកដ៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់