Trending now

សកម្មភាពអំណរឆ្នាំថ្មី ឆ្នាំសកល ២០១៩ ទូទាំងពិភពលោក

00:54 | 13/05/2019

យុគសម័យ - ថ្វីបើមានការព្រួយបារម្ភអំពីភេវរកម្មនិងជំងឺឆ្លងក៏ដោយ ប៉ុន្តែប្រជាជននៅទូទាំងពិភពលោកបានទទួលស្វាគមន៍ពេលវេលឆ្លងឆ្នាំចាស់២០១៨ ឈានចូលឆ្នាំថ្មី ២០១៩ ជាបន្តបន្ទាប់គ្នា តាមម៉ោងតំបន់ផ្សេងៗគ្នា តាមរយៈការបាញ់កាំជ្រួច ការប្រគុំតន្ត្រីយ៉ាងស្បាយរីករាយផងដែរ។

ការបាញ់កាំជ្រួចនៅក្រុងស៊ីដនីប្រទេសអូស្ត្រាលី

ឆ្នាំថ្មី ឆ្នាំសកល២០១៩ បានចាប់ផ្តើមនៅបណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក។ នៅឆ្នាំនេះ Samoa ជាប្រទេសកោះប៉ាស៊ីហ្វិកមួយនៅតែបន្តជាប្រទេសដំបូងគេដែលទទួលស្វាគមន៍ឆ្នាំថ្មីនៅវេលាម៉ោង ១៧ ល្ងាចថ្ងៃទី ៣១ ខែធ្នូ តាមម៉ោងវៀតណាម។ បន្ទាប់ពី Samoa ប្រជាជននៃប្រទេសនូវែលសេឡង់ អូស្រ្តាលីនិងជប៉ុន ក៏បានទទួលស្វាគមន៍វិនាទីដំបូងនៃឆ្នាំ ២០១៩ លាយឡំដោយសម្លេងបាញ់កាំជ្រួចដ៏សប្បាយ។

កាំជ្រួចស្រស់ស្អាតលើមេឃនៅជិត Petronas Twin Towers នៃទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

ចំទៅនឹងម៉ោង ១៨ នាថ្ងៃទី ៣១ ខែធ្នូ តាមម៉ោងវៀតណាម ប្រជាជននូវែលហ្សេឡង់បានបើកស្រា sampanh ដើម្បីអបអរឆ្នាំថ្មី លាយឡំក្នុងការបាញ់កាំជ្រួចបញ្ចាំងពន្លឺចិញ្ចាំងចិញ្ចែក ក្រោមមេឃនៅរំលងអាធ្រាត្រ។ មនុស្សរាប់ម៉ឺននាក់និងភ្ញៀវទេសចរមកពីទីជិត ឆ្ងាយ បានមកដល់កោះ Auckland របស់នូវែលសេឡង់ ដើម្បីគយគន់ការសម្តែងពន្លឺសិល្បៈពីប៉មមេឃមានកម្ពស់ ៣២៨ ម៉ែត្រ។

ទិដ្ឋភាពឆ្លងឆ្នាំថ្មីនៅបារាំង

ក្នុងពេលជាមួយគ្នានោះ ចាប់ពីម៉ោង ៦ និង ៧ ល្ងាចនៅថ្ងៃទី ៣១ ខែធ្នូ ផ្លូវទៅកាន់ មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងប៉េកាំងត្រូវបានជាប់គាំងនិងបណ្តាលឱ្យកកស្ទះចរាចរណ៍។ ដោយសារថ្ងៃនេះ សីតុណ្ហភាពនៅក្នុងរដ្ឋធានីប៉េកាំងនៅពេលល្ងាចគឺនៅក្រោម -១០ អង្សារ ដូច្នេះមិនសូវមានសកម្មភាពនៅកណ្តាលវាលទេ ប៉ុន្តែនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មនិងសួនកម្សាន្ត គឺសប្បាយអ៊ូអរនិងពោរពេញទៅដោយរបរិយាកាសអំណរឆ្នាំថ្មី។

ទិដ្ឋភាពអំណរឆ្នាំថ្មីនៅទីក្រុងបាងកក ប្រទេសថៃ

រដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ីបានទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០១៩ ដ៏អធឹកអធមជាមួយនឹងកម្មវិធី ពិធីបុណ្យដ៏អស្ចារ្យសម្រាប់រាត្រីឆ្លងឆ្នាំថ្មី ដែលបានប្រារព្ធធ្វើឡើង នៅសួនច្បារនៅក្នុងរដ្ឋធានីមូស្គូនិងនៅតាមដងវិថីនានាផងដែរ។ ទីលានក្រហមគឺជាមណ្ឌលនៃពិធីបុណ្យ ដែលទាក់ទាញអ្នកទេសចរក្នុងនិងក្រៅប្រទេសជាច្រើនកុះករដើម្បីរីករាយនឹងការប្រគំតន្ត្រីខ្នាតធំនារាត្រីដំបូងនៃឆ្នាំថ្មី។

ទិដ្ឋភាពបាញ់កាំជ្រូចនៅទីក្រុងបែកឡាំងប្រទេសអាល្លឺម៉ង់

ប្រជាជនអាមេរិកបានទទួលស្វាគមន៍វិនាទីដំបូងនៃឆ្នាំថ្មីនៅ ទីលានយុគ្គសម័យ ក្នុងទីក្រុងញូវយ៉ក។ រាត្រីឆ្លងឆ្នាំថ្មីនាឆ្នាំនេះ ផ្កាក្រដាសប្រហែល ១ តោនត្រូវបានគេធ្លាក់ពីអគារខ្ពស់ៗ ជាច្រើននៅជុំវិញទីលានយុគ្គសម័យ ចំពោះមុខអ្នកទស្សនារាប់ពាន់នាក់ផងដែរ។

កាំជ្រួចបានបញ្ជាំងពន្លឺនៅជាប់នឹងព្រះវិហារបុរាណប៉ាថេនហានក្នុងទីក្រុងអាថែននៃប្រទេសក្រិក

ការបង្ហាញកាំជ្រួចគួរអោយចាប់អារម្មណ៍នៅកំពង់ផែ Victoria ហុងកុង (នៃប្រទេសចិន)

ការបាញ់កាំជ្រួចនៅលើទន្លេឆាវប្រាយ៉ាក្នុងទីក្រុងបាងកកប្រទេសថៃ

បរិយាកាសស្វាគមន៍ឆ្នាំថ្មីនៅក្នុងទីក្រុង Mosul របស់អ៊ីរ៉ាក់

ការបង្ហាញកាំជ្រួចគួរអោយចាប់អារម្មណ៍នៅឆ្នេរសមុទ្រម៉ារីណាប្រទេសសិង្ហបុរី

ឆ្នាំ២០១៨បានកន្លងផុតទៅ នៅពេលដែលពិភពលោកនៅតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចការរីករាលដាលជំងឺ ជម្លោះក៏ដោយ ប៉ុន្តែនៅពេលនេះ ខណៈដែលឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី មនុស្សទាំងអស់នៅលើពិភពលោកតែងតែអធិស្ឋានអស់ពីដួងចិត្តដោយសង្ឃឹមថាឆ្នាំថ្មីប្រកបដោយតែសេចក្តីសុខចម្រើន វិបុលភាព ដើម្បីឆ្លងផុតរាល់កង្វល់និងការលំបាកក្នុងជីវភាពរស់នៅ៕

(ប្រភពព័ត៌មាន: VOV សរុបព័ត៌មានដោយស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ