Trending now

វេទិកាអាស៊ាន-អូស្ត្រាលីលើកទី៣០នៅកង់បេរ៉ា

20:37 | 25/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ- ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ឧសភាឆ្នាំ២០១៨ នៅទីក្រុងកង់បេរ៉ាប្រទេសអូស្ត្រាលីបានប្រព្រឹត្តឡើងវេទិកាអាស៊ាន-អូស្ត្រាលីលើកទី៣០ ដោយលេខាអចិន្ត្រយ៍ ប្រធាន SOM ASEAN មីយ៉ាន់ម៉ា Myint និងអនុរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Richard Maude អញ្ជើញជាសហអធិបតី។

ដោយអះអាងនូសារៈសំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អូស្ត្រាលីនោះ ភាគីទាំងពីរបានទទួលស្គាល់រាល់ការវិវឌ្ឍន៍យ៉ាងសកម្មក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-អូស្ត្រាលី ដំណាក់កាល២០១៥-២០១៩ ជាពិសេសគឺលទ្ធផលទទួលបានពីសន្និសីទកំពូលពិសេសអាស៊ាន-អូស្ត្រាលីនៅទីក្រុងស៊ីដនីនាខែមិនាឆ្នាំ២០១៨កន្លងទៅ បានបង្កើតនូវកម្លាំងចកករថ្មីសម្រាប់ទំនាក់ទំងរវាងភាគីទាំងពីរក្នុងដំណាក់កាលបន្ត។ថ្ងៃ

តំណាងចូលរួមក្នុងកិច្ចប្រជុំថតរូបអនុស្សាវរីយ៍

ប្រទេសអាស៊ានទាំងអស់បានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែកសកម្មរបស់អូស្ត្រាលីក្នុងតំបន់។ ហើយប្រទេសអាស៊ានទាំងអស់មានបំណងនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅនិងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។

អូស្ត្រាលីក៏បានអះអាងនូវសារៈសំខាន់របស់អាស៊ានក្នុងគោលនយោបាយកិច្ចការបរទេសរបស់អូស្ត្រាលី តាមនោះអូស្ត្រាលីគោរពទំនាក់ទំនងជាមួយអាស៊ាននិងគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងការកំណត់នូវរចនាសម្ព័ន្ធតំបន់បើកទូលាយមួយឈរលើច្បាប់អន្តរជាតិ។ អូស្ត្រាលីអះអាងថា នឹងបន្តចូលរួមប្រកបដោយប្រសិទ្ធភាពនិងរួមចំណែកសកម្មទៅក្នុងយន្តការមួយចំនួនដូចជា EAS, ARF និង ADMM+ ជាដើម។

ស្តីពីបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូមតិអំពីស្ថានភាពឧបទ្វីបកូរ៉េ បញ្ហាសមុទ្រខាងកើត បញ្ហារដ្ឋ Rakhine របស់មីយ៉ាន់ម៉ានិងការសាកល្បងសន្តិសុខឆ្លងដែន។ អាស៊ាននិងអូស្រាលីបានចែករំលែកនូវការព្រួយបារម្ភចំពោះសកម្មភាពយោធានាពេលថ្មីៗនេះនៅសមុទ្រខាងកើត និងសង្កត់ធ្ងន់នូវសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនិងដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ កសាងទំនុកទុកចិត្តនិងបង្កើតក្រមប្រតិបត្តិ ក្រមសីលធម៌ ក្នុងនោះមានការខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិ COC ប្រកបដោយប្រសិទ្ធិភាពនិងមានចរិតលក្ខណៈចាប់បង្ខំ។

ទិដ្ឋភាពនៃកិច្ចប្រជុំ

ស្តីពីទិសដៅនាពេលខាងមុខ ភាគីទាំងពីរអះអាងថា ទំនាក់ទំនងអាស៊ាន-អូស្ត្រាលីនៅមានសក្កានុភាបជាច្រើន និងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើសសរទ្រង់ចំនួន៣ គឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវប្បធម៌-ជួបប្រាស្រ័យប្រជាជន។ តាមនោះ ភាគីទាំងពីរនឹងអនុវត្តន៍ជាក់ស្តែងរាល់គោលគំនិត ដូចជា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ហេដ្ឋារចសម្ព័ន្ធអាស៊ាន-អូស្ត្រាលី អភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ បញ្ចប់កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

អញ្ជើញថ្លែងមតិក្នុងវេទិកានេះ អនុរដ្ឋមន្ត្រីវៀតណាម លោក Nguyen Quoc Dung បានអះអាងថា វៀតណាមយកចិត្តទុកដាក់នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អូស្រ្តាលី វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទកំពូលអាស៊ាន-អូស្ត្រាលី និងឯកភាពថា អាស៊ាននឹងរួមជាមួយអាស៊ានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រាល់គោលគំនិតដែលបាននាំចេញក្នុងកិច្ចប្រជុំពិសេសនេះផងដែរ។

ស្តីពីបញ្ហាតំបន់និងអន្តរជាតិ លោក Nguyen Quoc Dung បានវាយតម្លៃថា សភាពការណ៍ក្នុងតំបន់ ទោះបីជាមានការវិវឌ្ឍន៍សកម្មមួយចំនួនដែរ ប៉ុន្តែនៅបង្កបគ្រោះអស្ថិរភាពជាច្រើន ក្នុងនោះមានសកម្មភាពបង្កឡើងភាពស្មុគ្រស្មាញនៅសមុទ្រខាងកើត។ លោកអនុរដ្ឋមន្ត្រីវៀតណាម បានសម្តែងគោលបំណងថា អាស៊ាននិងអូស្ត្រាលីនឹងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅបណ្តាក្របខ័ណ្ឌ វេទិកាដោយអាស៊ានជាម្ចាស់រៀបចំ។ លើសពីនេះទៅទៀត នឹងរួមសហការកសាងរចនាសម្ព័ន្ធតំបន់បើកួទូលាយមួយ តម្លាភាពនិងឈរលើច្បាប់៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស