Trending now

វៀតណាមអះអាងអំពីជំហររបស់ខ្លួនក្នុងការគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥

17:17 | 01/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - វៀតណាមបានអះអាងអំពីជំហរជាប់លាប់របស់ខ្លួនក្នុងការគាំទ្រដល់ការរំសាយអាវុធនិងមិនរីកសាយអាវុធប្រល័យលោក រួមទាំងអាវុធនុយក្លេអ៊ែរ សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ក៏ដូចជាគាំទ្រសេចក្តីសម្រេចចិត្តលេខ ២២៣១ និង JCPOA ។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។

យោងតាមអ្នកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ៣០ ខែមិថុនា មានកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីស្ថានភាពក្នុងរយៈពេល ៦ ខែនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការគាំទ្រកិច្ចព្រមព្រៀងលើផែនការសកម្មភាពដ៏ទូលំទូលាយរួមឆ្នាំ ២០១៥ ដែលមានឈ្មោះថា JCPOA ។

នៅទីនេះវៀតណាមបានអះអាងអំពីជំហរជាប់លាប់របស់ខ្លួនក្នុងការគាំទ្រដល់ការរំសាយអាវុធនិងមិនរីកសាយអាវុធប្រល័យលោក រួមទាំងអាវុធនុយក្លេអ៊ែរ សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ក៏ដូចជាគាំទ្រសេចក្តីសម្រេចចិត្តលេខ ២២៣១ និង JCPOA។

នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសនៃក្រុមប្រឹក្សាសន្តិសុខបានបង្ហាញទស្សនៈជាតិរបស់ខ្លួនស្តីពីការអនុវត្ត JCPOA, សេចក្តីសម្រេចចិត្តលេខ ២២៣១ ក៏ដូចជានាំការវាយតម្លៃ និងទស្សនៈជាតិចំពោះខឹ្លមសារមួយចំនួន នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានកត់សំគាល់របាយការណ៍រយៈពេល ៦ ខែរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២៣១; អំពាវនាវឱ្យភាគីពាក់ព័ន្ធជំរុញការចរចារដើម្បីដោះស្រាយការខ្វែងគំនិតគ្នានិងបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២៣១ និង JCPOA យ៉ាងពេញលេញនិងមានប្រសិទ្ធិភាព ទន្ទឹមនឹងនេះ អត់ធ្មត់ ជៀសវាងសកម្មភាពដែលបំផ្លាញការជឿទុកចិត្តនិងបង្កើនភាពតានតឹង៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ